Sunday, November 24, 2024
Header Banner

អាជីវករផ្សារាត្រីឃ្យុងយូសៀមរាបនាំគ្នាតវ៉ារឿងកាត់បន្ថយទំហំតូបខណៈអាជ្ញាធរកំពុងវាស់វែងបើកអោយដំណើរការលក់ដូរឡើងវិញ

សៀមរាប៖ ខណះដែលមន្ត្រីអាជ្ញាធរកំពុងធ្វើការវាស់វែងទីតាំងលក់ដូរ សម្រាប់អាជីវករចាស់ផ្សារាត្រីឃ្យុងយូ ដែលស្ថិតនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ក៏មានអាជីវករ១ក្រុមនាំគ្នាតវ៉ារឿងកាត់បន្ថយទំហំតូបរបស់ពួកគាត់។

ក្រុមអាជីវករប្រមាណជា៣០នាក់ បាននាំគ្នាតវ៉ាទៅនឹងការវាស់វែងកាត់បន្ថយទំហំតូប គឺកាត់បន្ថយទំហំកន្លះម៉ែត្រក្នុង១តូបៗ ធ្វើអោយតូបរបស់ពួកគាត់កាន់តែតូចចង្អៀត ដែលជាមូលហេតុនៃធ្វើការតវ៉ា ហើយពួកគាត់ក៏បានសំណូមពរឲ្យអាជ្ញាធររក្សាទំហំតូបដូចដើមវិញ។

លោកហាយ យ៉ង់ ប្រធានការិយាល័យសាធារណ:ការនិងដឹកជញ្ជូន អនាម័យបរិស្ថាននិងសណ្តាប់ធ្នាប់សាធារណ:ក្រុងសៀម រាបបានអោយដឹងថា ការដែលអាជ្ញាធរសម្រេចកាត់បន្ថយទំហំតូបកន្លះម៉ែត្រនេះ គឺក្នុងគោលបំណងទុកចន្លោះធ្វើជាចំណត ដោយកន្លងមកតូបរបស់ពួកគាត់លក់ជាប់ៗគ្នា មិនមានចំណត​ធ្វើអោយមានការឈប់ចតលើថ្នល់ បង្កការកកស្ទះបាត់បង់សណ្តាប់ធ្នាប់ និងបង្កហានិភ័យថែមទៀត។ ពេលនេះអាជ្ញាធរសម្រេចរៀបចំដោយ៥ ទៅ៦តូបទុកចន្លោះ ៤ម៉ែត្រសម្រាប់ធ្វើជាចំណត  តែបើពួកគាត់នៅតែតវ៉ាទាមទារដោយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន អាជ្ញាធរក៏មិនអាចតម្រូវបានដែរ ។

លោកហាយ យ៉ង់ បន្តថា ចំពោះការវាស់វែងផ្តល់ទីតាំងនេះ គឺផ្តល់អោយតែអ្នកធ្លាប់លក់ចាស់មុនពេលបិទខ្ទប់ចំនួនជាង ២០០តូបតែប៉ុណ្ណោះ អ្នកថ្មីមិនអាចផ្តល់អោយឡើយ ព្រោះទីតាំងនេះជាចំណីផ្លូវ ពុំមែនជាផ្សារមានច្បាប់ឡើយ។ អីចឹងទេបើការសម្រេចវាស់វែងនេះទៅដោយរលូន យើងសម្រេចអោយពួកគាត់ចូលលក់ឡើងវិញល្ងាចថ្ងៃ២៣ ខែតុលា ឆ្នាំ២០២១នេះ តែបើពួកគាត់តវ៉ាបង្កការរាំងស្ទះ នោះយើងមិនអាចសម្រេចភ្លាមនោះឡើយ។ ដោយ÷ភារះ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម