Sunday, November 24, 2024
Header Banner

សមត្ថកិច្ចខេត្តតាកែវ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងយូគី០១កន្លែង ឃាត់ខ្លួននារីវ័យចំណាស់០៤នាក់ នៅស្រុកគិរីវង់

ខេត្តតាកែវ÷ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៤៥នាទី ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអន្តរាគមន៏បានសហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដេង បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង០១កន្លែង (យូគី) ស្ថិតនៅក្នុងព្រៃខាងលើភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្នុងពេលចុះបង្ក្រាបនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់ ១.ឈ្មោះមីង ទ្រឿន ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្នោតចុងស្រង់ ឃុំត្នោត ស្រុកបន្ទាយមាស ខេត្តកំពត(អ្នករាបលុយនិងប្រមូលលុយអោយមេយូគី)។ ២.ឈ្មោះញិក ស្រឹម ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ(អ្នកលេង)។ ៣.ឈ្មោះខៀវ កក្តដា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ(អ្នកលេង)។ ៤.ឈ្មោះនាក់ ស្រីអែម ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ(អ្នកលេង)។ សមត្ថកិច្ចបានដកហូតវត្ថុតាំងរួមមាន ម៉ូតូចំនួន០៤គ្រឿង លុយខ្មែរចំនួន ៤៣០.០០០រៀល និងសម្ភារះ ប្រើប្រាស់ល្បែងសុីសងមួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចយើងកំពុងធ្វើការ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ ដោយ÷ពិសិដ្ឋ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម