កោះកុង ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើការចុះបង្រ្កាបករណីជួញជូរ និងរក្សាទុកគ្រឿងញៀន ០១ករណី នៅចំណុចភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ។
ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញសង្ស័យប្រុសបានចំនួន ០៦នាក់ ក្នុងនោះមានជនជាតិថៃ ០២នាក់ និងដកហូតវត្ថុតាងរួមមាន ៖ ទូកធំ ០១គ្រឿង និងម្សៅក្រាម សថ្លា ប្រមាណ ២៣០ គីឡូក្រាម ដាក់ក្នុងកេសចំនួន ១០កេស។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ÷ ជលសារ