Sunday, November 24, 2024
Header Banner

លោកហួត សុធី ប្រធានគណ:កម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដឹកនាំក្រុមកាងារនាំយកថវិកា ស.ម.ន ប្រគល់ជូនគ្រួសារសព​ ចំនួន ៣គ្រួសារ

ឧត្ដរមានជ័យ÷ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានដឹកនាំលោកស្នងការរងផែនការងារធនធានមនុស្ស​ លោកនាយ-នាយរងការិយាល័យបុគ្គលិក នាំយកថវិកាឧបត្ថម្ភសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ១៨,០០០,០០០៛ ( ដប់ប្រាំបីលានរៀលគត់​) ប្រគល់ជូនដល់ ក្រុមគ្រួសារសព​ ចំនួន ៣គ្រួសារ។

គ្រួសារដែលត្រូវទទួលបានថវិកាឧបត្ថម្ភសមាគមមិត្តនគរបាលជាតិកម្ពុជា ទី១.លោកស្រី បឿ អាង ត្រូវជាប្រពន្ធ នៃសពលោក អនុសេនីយ៍ទោ សេន ឈុប ជាសមាជិក ស.ម.ន ទទួលមរណភាពដោយជំងឺគាំងបេះដូង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ទទួលបានទឹកប្រាក់ចំនួន ៦.០០០.០០០៛ ( ប្រាំមួយលានរៀលគត់)។ គ្រួសារទី២.លោកស្រី រ៉ាន ធារ៉ា ត្រូវជាកូនបង្កើត នៃសពលោក អនុសេនីយ៍ទោ អឹម រី ជាសមាជិក ស.ម.ន ទទួលមរណភាពដោយជំងឺគាំងបេះដូង នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១ ទទួលបានទឹកប្រាក់ចំនួន ៦.០០០.០០០៛ ( ប្រាំមួយលានរៀលគត់) ។ និងទី៣.លោក យ៉ែម សុជា ត្រូវជាកូនបង្កើត នៃសពលោកអនុសេនីយ៍ទោ ចុក ចែម ជាសមាជិក ស.ម.ន ទទួលមរណភាពដោយជំងឺប្រចាំកាយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ទទួលបានទឹកប្រាក់ចំនួន ៦.០០០.០០០៛ ( ប្រាំមួយលានរៀលគត់)។

ក្នុងឱកាសនោះផងដែរ លោកស្នងការ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន បានធ្វើការសំណេះសំណាលជាមួយក្រុមគ្រួសារសព ជាកិច្ចចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពផងដែរ ៕ ដោយ÷ទីសុខ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម