សៀមរាប៖នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នៅវេលាម៉ោង៩ និង៣០នាទីព្រឹក កម្លាំងអធិការនគរបាលស្រុកប្រាសាទបាគងចំនួន ៥នាក់ សហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ២នាក់ និងកម្លាំងប្រជាការពារចំនួន ២នាក់ សរុបចំនួន ៩នាក់ បានធ្វើការចុះបង្រ្កាបបទល្មើសនេសាទនៅចំនុចព្រែកជីកស្ថិតនៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមរបាយការណ៍ នៃការចុះបង្ក្រាបបទល្មើសនេសាទខាងលើ ជាប្រភេទ បរ ដែលមានក្រឡា ១,២ ហ៊ុន ចំនួន ២ ឡុក÷ ឡុកទី១ មានប្រវែង ២០០ មែត្រ និងឡុកទី២ ប្រវែង២៥០ម៉ែត្រ (សរុបចំនួន ៤៥០ម៉ែត្រ) ហើយរួមនិងចំរឹង សរុប ចំនួន ២០០ដើម។
ក្រោយការបង្រ្កាបសមត្ថកិច្ចនគរបាលបានធ្វើការបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងតែម្តង ហើយបានប្រលែងកូនត្រីតូចៗវិញដែលទើបនឹងញាស់ចំនួន ២០គីឡូក្រាម និងសត្វកុក ចំនួន ១០ក្បាល ៕ដោយ÷វាយោ