ភ្នំពេញ÷ កាលពីម្សិលមិញនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើ facebook page ផ្លូវការរបស់លោក Mech Seyha – អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey បានសរសេរថា “ខ្ញុំសម្រេចផ្លូវការផ្តល់អាហារូបករណ៍១០០% ជំហានដំបូង ១០០កន្លែង សម្រាប់ថ្នាក់អគ្គីសនី” ។
យោងតាមការ Live របស់លោក មុិច សីហា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានឆ្លៀតឱកាសផ្តល់ដំណឹងដល់បងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងថ្នាក់អាហារូបករណ៍អគ្គីសនីហ្នឹង ដោយលោកបានសម្រេចថា ផ្ដល់អាហារូបករណ៍ ថ្នាក់អគ្គិសនី ១០០នាក់ នេះ មិនមែនលោកផ្តល់ត្រឹមតែថ្នាក់អគ្គីសនី ១០០នាក់នេះទេ សូម្បីថ្នាក់គ្រប់គ្រង់ពាណិជ្ជកម្ម ថ្នាក់អក្សរសាស្រ្តអង់គ្លេស នៅមានថ្នាក់ផ្សេងៗទៀត ក៏លោកត្រៀមនឹងផ្ដល់អាហារូបករណ៍ជាដំណាក់ៗដែរហើយកញ្ចប់ថវិកានោះគឺលោកបានដោយការបង្រៀនវគ្គបង់លុយខ្លះ និងលោកយកទៅវគ្គអាហារូបករណ៍ខ្លះ ។ ដូច្នេះល្ងាចនេះរូបលោកនឹងផុសដំណឹងល្អថ្នាក់អាហារូបករណ៍ ១០០%នេះ ទៅកាន់បងប្អូនយុវជនដែលគាត់ចង់រៀនផ្នែកអគ្គិសនីហ្នឹង ១០០នាក់ គឺ១០០កន្លែង ដោយលោកបានបញ្ជាក់ថាអាហារូបករណ៍មិនយកលុយ១០០% ហើយលោកក៏សូមអំពាវនាវដល់បងប្អូនដែរ បើបងប្អូនមានលទ្ធភាព ហើយគិតថាចង់ទុកកន្លែងនេះឲ្យបងប្អូនយុវសិស្សក្រីក្រក៏ទុកទៅ ព្រោះថាខាងរដ្ឋបាលដូចជាមិនមែនមិនមានសង្កត់ធ្ងន់លើឯកសារបញ្ជាក់លើអត្តសញ្ញាណសិស្សក្រីក្រអីទេ វាពិបាកណាស់ប្រើរយៈពេលរដ្ឋបាលយូរ។
លោកបន្តថា កម្មវិធីសិក្សានោះ គឺយើងចាប់ផ្ដើមទទួលពាក្យស្អែកទៅហើយហើយយើងចាប់ផ្ដើមចូលរៀនពេលដែលបងប្អូនសួរខាងរដ្ឋបាលៗគេសម្រេចហើយ ហើយកម្មវិធីសិក្សាមានអ្វីខ្លះ? លក្ខខណ្ឌមានអ្វីខ្លះ?គឺគេមានហើយ ប៉ុន្តែ លោកបញ្ជាក់ហើយថាអាហារូបករណ៍ ១០០% បើសិនជាមានការចំណាយលុយ មានតែចំណាយលើសម្ភារៈៗទៅលើកម្មវិធីសិក្សាតែប៉ុណ្ណោះទេ ចឹងសម្ភារៈយើងទិញយកមករៀនសម្រាប់តែខ្លួនឯងទៅ តិចតួចទៅបានតាមវគ្គសិក្សាតាមឆ្នាំរបស់យើងទៅ តែកម្មវិធីសិក្សាផ្សេងទៀត គឺអាចសួរខាងគ្រូបច្ចេកទេស។
សម្រាប់ព័ត៌មានលម្អិតសូមបងប្អូនអាចទំនាក់ទំនងលេខការិយាល័យរដ្ឋបាលដើម្បីសួរព័ត៌មានបន្ថែម ០៩៧ ៩៩១ ៦៧១៧ / ០៩៦ ៨៧៩ ៩៩៤៨ / ០៧៨ ៥១៩ ៦០០ អាសយដ្ឋាន សង្កាត់មានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ៕ ដោយ÷ធារ៉ា