Sunday, November 24, 2024
Header Banner

លោក ឌុច សុធា ប្រធាន ១៥៧ ស្រុកអង្គរជុំ នាំសមាជិកចុះចែកអំណោយជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០១គ្រួសារ នៅភូមិមណ្ឌលបី

ខេត្តសៀមរាប៖ ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឌុច សុធា ប្រធាន (ច.យ.ក.១៥៧) ស្រុកអង្គរជុំ តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប​ ​បានដឹកនាំកំលាំងសមាជិកសកម្ម នាំយកនូវសំភារៈមួយចំនួនចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន០១គ្រួសារ៖ ប្តីឈ្មោះ ខុប រ៉ាវុទ្ធ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ថា សុខគឺ អាយុ ៣២ឆ្នាំ មានកូនបករុសក្នុងបន្ទុកចំនួន ០២នាក់ រស់នៅភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សម្ភារៈដែលប្រគល់ជូនរួមមាន៖ -ម៉ាស់ចំនួន ០១ដុំ -មីចំនួន ០១កេស -ទឹកស៊ីអីវចំនួន ០១យួរ -ទឹកត្រីចំនួន ០១យួរ -ត្រីខចំនួន ០២យួរ -ប្រេងឆាចំនួន ០១យួរ -ទឹកសុទ្ធចំនួន ០៥យួរ -ប៊ីចេងចំនួន ០១ថង់(កន្លះគីឡូក្រាម) -ស្ករសចំនួន ០១ថង់(០១គីឡូក្រាម) -អំបិលចំនួន ០១ថង់(០១គីឡូក្រាម) -អង្ករចំនួន ០១បេ(២៥គីឡូក្រាម) -និងថវិកាចំនួន ៥០,០០០រៀល។ ក្នុងឪកាសនោះដែរ លោក ឌុច សុធា ក៏បានពាំនាំនូវមតិផ្តាំផ្ញើរ ពីលោកប្រធាន ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)ថា សូមយកចិត្តទុកដាក់រក្សានូវអនាម័យអោយបានខ្ពស់ ហើយពិសេសចូលរួមអនុវត្តតាមប្រសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន (៣កុំ ៣ការពារ) ដេីម្បីទប់ស្កាត់កាត់ផ្តាច់ខ្សែចំលងកូវីដ-១៩ និងចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕ដោយ÷ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម