Sunday, November 24, 2024
Header Banner

យោធាផ្កាយ១ ម្នាក់ត្រូវបានឃាត់ខ្លួន ក្នុងករណីរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ ដែលប្រព្រឹត្ដនៅខេត្ដបាត់ដំបងកន្លងមក

សៀមរាប៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបឃាត់ខ្លួនមន្រ្តីយោធាផ្កាយ១ ម្នាក់ នៅត្រង់ចំណុចភោជនីយដ្ឋាន ស្យាមស៉ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រួចបញ្ជូនទៅរាជធានីភ្នំពេញដើម្បីចាត់វិធានការបន្ត។

បើតាមសមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា មន្រ្តីយោធាដែលត្រូវបានឃាត់ខ្លួនខាងលើឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស អត្តលេខ ០១៣៩៧៥ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី ដែលសង្ស័យជាប់ពាក់ព័ន្ធពីបទ “រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់” ដែលបានប្រព្រឹត្ដនៅឯខេត្ដបាត់ដំបងកន្លងមក ។ប្រភពពីសមត្ថកិច្ចបន្តថា ជនសង្ស័យត្រូវបាននាំខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដសៀមរាប រួចបញ្ជូនទៅរាជធានីភ្នំពេញ ដើម្បីសាកសួរ និងបន្តនីតិវិធី ។

ជុំវិញករណីនេះដែរសមត្ថកិច្ចកំពុងដុតដៃដុតជើងដើម្បីស្រាវជ្រាវករណីខាងលើនេះឱ្យបានដល់ឫសគល់៕ដោយ÷ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម