Sunday, November 24, 2024
Header Banner

ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ប្រជុំបូកសរុបលទ្ធផលការងារនគរបាល និងសហគមន៍ ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្ត

ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនគរបាល និងសហគមន៍ បូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង លោក អនុប្រធានផែន លោក នាយការិយាល័យ លោក អធិការនគរបាលក្រុង-ស្រុក ទាំង៥ លោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានសម្តែង នូវការកោតសរសើរ និងគាំទ្រលទ្ធផលការងារនាពេលកន្លងមក និងបានលើកឡើងនូវ បទពិសោធន៍ ព្រមទាំងបានដាក់ចេញនូវគោលការណ៍វិធានការ ការងារសំខាន់ៗ មួយចំនួនដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងការបង្ការបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានក្នុងខេត្តឱ្យបានទាន់ពេលវេលា ឱ្យទទួលបានលទ្ធផលជាវិជ្ជមានបន្តទៀត។

ទន្ទឹមនោះ លោកស្នងការ ក៏បានណែនាំឱ្យបន្ថែមនូវសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងរួមសហការគ្នាក្នុងការងារជំនាញនីមួយៗក្នុងអង្គភាពឱ្យបានល្អបន្តទៀត និងពង្រឹងការ ប្រចាំការ ប្រចាំបញ្ជាឱ្យបានគ្រប់ៗអង្គភាព៕ដោយ÷វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម