សៀមរាប៖ នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកទេព ពិទូរ្យ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកស្រីស្នំ តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា ដោយនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងរទេះសំរាប់ជនពិការចំនួន០២គ្រឿង ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ០៨គ្រួសារ ដោយមានការចូលរួមពីលោកសាង គិមសេង ប្រធាន ស.ស.យ.ក ស្រុកស្រីស្នំ និងលោកស្រី ចាន់ សួយ អភិបាលរងស្រុកស្រីស្នំ ព្រមទាំងអាជ្ញាធរឃុំផងដែរ។
អំណោយដែលបានចែកជូនក្នុងឃុំស្លែងស្ពានចំនួន០៦គ្រួសារ រួមមាន៖ - អង្ករចំនួន២០គីឡូ - មី១កេស - ត្រីខ១យួរ - ទឹកត្រី១យួរ - ទឹកស៉ីអ៉ីវ១យួរ - ប្រេងឆា១ដប - ស្ករ១គីឡូ - អំបិល១គីឡូ - ប៊ីចេង១គីឡូ - ថវិកាចំនួន២០,០០០៛។ និងអំណោយដែលចែកជូនចំនួន ០២គ្រួសារទៀត នៅឃុំក្លាំងហាយ រួមមាន៖ -អង្ករចំនួន២០គីឡូ - មី១កេស -ត្រីខ១យួរ -ទឹកត្រី១យួរ -ទឹកស៉ីអ៉ីវ១យួរ -ប្រេងឆា១ដប -ស្ករ១គីឡូ -អំបិល១គីឡូ -ប៊ីចេង១គីឡូ -ថវិកាចំនួន២០,០០០៛ -រទេះជនពិការចំនួន០១គ្រឿង។
ក្នុងនោះផងដែរ លោក ទេព ពិទូរ្យ បានសំណេះសំណាលជាមួយមន្ត្រីសាលាស្រុកស្រីស្នំ បងប្អូនកងកម្លាំង និងគ្រួសារទាំងនោះ សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ នូវវិធានការសុខាភិបាល (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕