Sunday, November 24, 2024
Header Banner

សមត្ថកិច្ចស្រុកអន្លង់វែងឃាត់ខ្លួនក្រុមក្មេងស្ទាវ ដែលរត់គេចខ្លួន ក្រោយប្រើដាវ និងកាំបិតដេញកាប់គ្នា ខណះប៉ះពាក្យសម្តីពេលផឹកស៊ី

ឧត្តរមានជ័យ÷ ក្មេងទំនើង ០១ក្រុម មានគ្នាចំនួន ០៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ធ្វើការឃាត់ខ្លួនក្រោយធ្វើសកម្មភាព ដេញកាប់គ្នា បង្កអសន្តិសុខ បណ្តាលអោយខូចសណ្តាប់ធ្នាប់សង្គម នៅភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

កាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០នាទីរសៀល ក្រោយពីទទួលបានព័ត៌មានថា មានក្រុមក្មេងទំនើងមួយក្រុមបានផឹកស៊ីទាស់សម្តីគ្នារួចឈានដល់ប្រើអាវុធដាវសាម៉ូរ៉ៃ និងកាំបិតខ្វែវ ដេញកាប់គ្នា រួចហើយនាំគ្នារត់គេចខ្លួនបាត់អស់នោះ។

ភ្លាមៗនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើងប្រុសៗខាងលើបានជាបន្តបន្ទាប់សរុបទាំងអស់ចំនួន ០៧នាក់ ដោយក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ដាវសាម៉ូរ៉ៃ ០១, កាំបិតខ្វែវ ០១ និងម៉ូតូចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យជាក្រុមក្មេងទំនើងខាងលើ ត្រូវបានអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី។ដោយ÷ ភារះ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម