Sunday, November 24, 2024
Header Banner

អាជ្ញាធរខេត្តសៀមរាប ដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យតំបន់ការពារដីព្រៃលិចទឹកបឹងទន្លេសាប នៅក្នុងភូមិសាស្រ្ត ក្រុងសៀមរាប

សៀមរាប៖អាជ្ញាធរខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យបង្គោលព្រំ និង ទីតាំងជាក់ស្តែងនៅ តំបន់ការពារដីព្រៃលិចទឹកបឹងទន្លេសាប នៅក្នុងភូមិសាស្រ្ត ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួម ពីលោក លោកស្រី ជាអភិបាលរង ខេត្ត/ក្រុង លោកលោកស្រី ជាចៅសង្កាត់ ចំនួន០៧សង្កាត់ ដែលមានដែនរដ្ឋបាលជាប់មាត់បឹងទន្លេសាប ផងដែរ ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យទីតាំងជាក់ស្តែងនៃតំបន់ដីព្រៃលិចទឹក ក្នុងករណីមានការទន្ទ្រានយកគឺត្រូវស្រាវជ្រាវរកជនល្មើស និងដកហូតយកមកធ្វើជាកម្មសិទ្ធរបស់រដ្ឋ ហើយត្រៀមផែនការ ដាំដើមឈើឡើងវិញ ដើម្បីជាជម្រកត្រីពងកូន រក្សាអោយបាននូវបរិស្ថានល្អ ដើម្បីជាប្រយោជន៍ ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ និងដើម្បីលើកកម្ពស់ដល់សក្តានុពលវិស័យទេសចរ ផងដែរ៕ដោយ÷ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម