Sunday, November 24, 2024
Header Banner

រថយន្តLexus 470 បើករ៉េចង្កូតទៅបុកម៉ូតូក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យស្លាប់មនុស្ស ០២នាក់ នៅស្រុកប្រាសាទបាគង

សៀមរាប៖រថយន្តម៉ាកលុចស៊ីស៤៧០ Lexus 470 បានរ៉េចង្កូតជ្រុលទៅបុកម៉ូតូក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យស្លាប់មនុស្ស២នាក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០:១៥នាទីថ្ងៃទី០៣ខែធ្នូឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រាច ឃុំបល័្លង្ក ស្រុកប្រាសាទបាគង​ ខេត្ត​សៀម​រាប​។


លោកកវរសេនីយ៍ឯក​ លឹម​ សម្បត្តិ​ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មានរថយន្តម៉ាក Lexus 470 ពណ៌ស្ក ពាក់ស្លាកលេខ ព្រះសីហនុ2C-3305 បើកដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ្ណបើកបរមានទិសដៅពីលិចទៅកើត ទៅបុកម៉ូតូម៉ាកscoopy ស្លាក់លេខសៀមរាប1.Z 44 77 បើកបរដោយឈ្មោះ គន់ ឃីម ភេទប្រុស នៅភូមិតាសៀម ឃុំ តាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ( ស្លាប់)ហើយអ្នករួមដំណើរ ម្នាក់ទៀត ឈ្មោះជួន ស្រីណេត ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់) បើកបរមានទិសដៅពីកើតទៅ លិច។លោកបន្ថែមថា ក្រោយកើតហេតុងអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់។


បច្ចុប្បន្នវត្ថុតាងទាំងពីរខូចខាតធ្ងន់បានយកទៅរក្សាទុកនៅអធិការស្រុកដើម្បីបង្កសំណុំរឿងចាត់ការតាមច្បាប់។លោកបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះនេះគឺដោយសាររថយន្តបើកបរមិនប្រកាន់ស្តាំ៕ ដោយ÷វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម