ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៧ ខែធ្ នូឆ្នាំ២០២១នេះ នាយនគរបាលខេត្តសៀមរាប បានរួមគ្នាប្រមូលថវិកាបានមួយចំនួនយកមកឧបត្ថម្ភដល់គ្រួសារលោក អ៊ូ ឯម អតីតស្នងការរងនគរបាលខេត្តសៀមរាប ដែលមានស្នាដៃល្អក្នុងការបំពេញភារៈកិច្ចនាពេលកន្លងទៅជូនជាតិមាតុភូមិ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នេះគឺជាសណ្តានចិត្តមេត្តាធម៌របស់លោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការនៃស្នការដ្ឋាននគរបាលខេត្តសៀមរាប ដែលតែងតែគិតគូរខ្ពស់ដល់កងកម្លាំងជាមន្ត្រីក្រោមឱវាទ មិនដែលមើលរំលងនោះទេ មិនតែប៉ុណ្ណោះនាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្នងការបានមើលឃើញអំពីសុខទុក្ខ មានការលំបាករបស់ក្រុមគ្រួសារលោក អ៊ូ ឯម អតីតស្នងការរងដែលបានមរណៈភាពទៅហើយក្តីក៏លោកមានចិត្តធម៌មេត្តាចែករំលែកថវិកាផ្ទាល់ខ្លួនមួយចំនួន និងបានអំពាវនាវកម្លាំងក្រោមឱវាទជួយគ្នាតាមចិត្តសទ្ធាជ្រះថ្លាបានចំនួនសរុប១,៣០០ដុល្លារ និងលុយខ្មែរចំនួន ៧៧ម៉ឺនរៀល។ នេះជាម៌ាគាដែលយើងជាកងកម្លាំងត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា ជួយរំលែកសុខទុក្ខគ្នាទើបកិច្ចការបានទទួលជោគជយ័។
ជាមួយគ្នានោះដែរ ភរិយាលោកអ៊ូ ឯម អតីតស្នងការរងនគរបាលខេត្តសៀមរាប បានសម្តែងការត្រេកអរយ៉ាងខ្លាំងចំពោះលោកឧត្តមសេនីយ៍ត្រីតេង ចាន់ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកងកម្លាំងនគរបាលស្នងការដ្ឋានខេត្តសៀមរាប ដែលមើលឃើញពីសុខទុក្ខរបស់កូនចៅ ជាពិសេស គ្រួសាររបស់គាត់ដែលកំពុងរងនូវការលំបាក។ លោកស្រី បានជូនពរឲ្យលោកឧត្តមសេនីយ៍ត្រីតេង ចាន់ណាត ស្នងការនៃស្នការដ្ឋាននគរបាលខេត្តសៀមរាប និងកងកម្លាំងនគរបាលទាំងអស់មានសេចក្តីសុខចម្រើន និងប្រកបកិច្ចការងារទទួលបានជោគជ័យគ្រប់ភារៈកិច្ច៕ ដោយ÷វាយោ