Sunday, November 24, 2024
Header Banner

ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ទទួលឯកសណ្ឋាន លក្ខណៈសញ្ញាស័ក្កិ និងសម្ភារៈ ជាគោលរបបប្រចាំឆ្នាំ២០២១

ខេត្តឧត្ដរមានជ័យ÷ នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យមានរៀបចំពិធី ប្រគល់-ទទួល ឯកសណ្ឋាន លក្ខណៈសញ្ញាស័ក្កិ និងសម្ភារៈ ជាគោលរបបប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ព្រមទាំងវត្តមានលោកស្នងការង លោកនាយរងការិយាលយ័ជំនាញ លោកអធិការនគរបាលក្រុង -ស្រុកទាំង៥ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២។

លោក ឧត្តមសេនីយ៍ទោ គ្រុយ ស្រុឺ អនុប្រធាន នាយកដ្ឋានភស្តុភារ និងសម្ភារ:បច្ចេកទេស នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃបានដឹកនាំក្រុមការងារដឹកជញ្ជូនសម្ភារៈខាងលើដើម្បីយកមកប្រគល់ជូនផ្ទាល់ដល់ស្នងការដ្ឋាននគរបាលខេត្តដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការចាំបាច់របស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ។

ក្នុងពិធីទទួលខាងលើនេះដែរលោកឧត្តមសេនីយ៍ ស្នងការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស ដែលតែងតែយកចិត្តទុកដាក់ជម្រុញនូវការងារផ្គត់ផ្គង់ទៅតាមតម្រូវការចាំបាច់របស់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានយ៉ាងឆាប់រហ័ស ទាន់ពេលវេលា ស្របតាមសំណូមពរ និងប្រកបដោយគុណភាពខ្ពស់៕ដោយ÷ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម