សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុញ្ញាតឱ្យលោកស្រី Kathleen Nicolls សេនានុព័ន្ធរងច្បាប់FBIប្រចាំនៅស្ថានទូតអាមេរិក នៅភ្នំពេញ និងលោកស្រី Caroline Marshall សេនានុព័ន្ធរងច្បាប់FBIប្រចាំនៅស្ថានទូតអាមេរិក នៅបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញផ្នែកស៊ើបអង្កេតបទល្មើសផ្លូវភេទកុមារតាមអុីនធើនែត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីព្រឹកម្សិលមុិញថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ ។
ក្នុងឱកាសជួបពិភាក្សាការងារនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី សេនានុព័ន្ធ FBI ដែលខិតខំបង្ហាត់បង្ហាញ និងពង្រឹងសមត្ថភាពការងារជំនាញដល់កងកម្លាំង ហើយទទួលបានលទ្ធផលល្អប្រសើរ ៕ដោយ÷ភក្តី