ខេត្តឧត្តរមានជ័យ ៖ នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ឯកស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ២៧ ខែឆ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានរៀបចំកម្លាំងនគរបាលខេត្ត និងនគរបាលមូលដ្ឋាន ចុះអនុវត្តផែនការដែលបានគ្រោងទុក ដោយចូលរួមកិច្ចប្រតិបត្តិការសកម្មភាពត្រួតពិនិត្យ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) -វិទ្យាល័យតេជោសែន សំរោង-វិទ្យាល័យហ៊ុនសែន ឧត្ដរមានជ័យ-សាលាបឋមសិក្សាសំរោង (ក៥) ។
ក្នុងសកម្មភាពត្រួតពិនិត្យការពារសុវត្ថិភាពមណ្ឌលប្រឡងខាងលើ ស្នងការដ្ឋាននគរនគរបាលខេត្តឧត្ដរមានជ័យ បានប្រើប្រាស់កំលាំងសរុបចំនួន១២២នាក់ និងបានត្រៀមគ្រប់មធ្យោបាយជួយសង្គ្រោះ សំរាប់បំពេញបេសកកម្មការពារ និងត្រួតពិនិត្យនេះមានរយះពេលចំនួន២ថ្ងៃ ។
ក្នុងកិច្ចប្រតិបត្តិការថ្ងៃនេះ(២៧,១២,២០២១) នៅតាមមណ្ឌលប្រឡងមានស្ថានភាពល្អប្រសើរ រួមជាមួយស្ថានភាពអាកាសធាតុអំណោយផលល្អផងដែរ ៕ ដោយ÷ វាយោ