Sunday, November 24, 2024
Header Banner

អាជ្ញាធរខេត្តចុះដាំគ្រាប់ត្នោតនៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះអាជ្ញាធរខេត្តសៀមរាប បានចុះដាំគ្រាប់ត្នោតចំនួន ២០០០គ្រាប់ នៅតាមព្រំប្រទល់តំបន់៣នៃដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយមានការចូលរួមពី ក្រសួងពាក់ព័ន្ធ លោកចៅសង្កាត់ និងប្រជាការពារភូមិទាំង៧ នៃសង្កាត់ជ្រាវ។

លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានអោយដឹងថា ការដាំគ្រាប់ត្នោតខាងលើនេះ គឺចាប់ពីចំណុចព្រំប្រទល់សង្កាត់ជ្រាវនិងឃុំកណ្តែក ស្រុកប្រាសាទបាគង ដល់ព្រំប្រទល់សង្កាត់ជ្រាវ និងសង្កាត់សៀមរាប នៃក្រុងសៀមរាប ខេត្តសៀមរាប ។

លោក ចៅសង្កាត់បានឲ្យដឹងទៀតថា ការដាំគ្រាប់ត្នោតនេះ ជាផ្នែកមួយនៃការស្តារឡើងវិញ នូវនិរន្តរភាពរបស់បឹងទន្លេសាប បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសង្គ្រោះបឹងជង្រុកត្រីដ៏ធំរបស់កម្ពុជាមួយនេះ ឲ្យរួចផុតពីការទន្ទ្រានរបស់ជនខិលខូច ។

សូមជម្រាបថា ខេត្ដសៀមរាបមានដីព្រៃលិចទឹកជាង១២ម៉ឺនហិកតា គ្របដណ្តប់ក្រុងស្រុកចំនួន៦ រួមមាន÷ ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។

ជារឿយៗ អាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្តសៀមរាប បានចុះធ្វើការដាំដុះកូនឈើព្រៃលិចទឹកឡើងវិញ ដើម្បីស្តារនូវជម្រករបស់មច្ឆាជាតិ បន្ទាប់ពីមានការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល ៕ ដោយ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម