Sunday, November 24, 2024
Header Banner

សមត្ថកិច្ចចំរុះបង្រ្កាប ឈើលេខ២អត់ច្បាប់ ដឹកដោយគោយន្តកន្ត្រៃចំនួន១គ្រឿង នៅស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ÷ នៅវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក វុន ប៊ុនធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងដឹកនាំ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន០២នាក់ ដឹកនាំដោយលោក អនុសេនីយ៍ត្រី នេត្រ សុឃឿង ជំនួយការមូលដ្ឋាន អហ ស្រុកអន្លង់វែង សហការណ៍ជាមួយកម្លាំងប៉ុស៍រដ្ឋបាល ឃុំថ្លាតចំនួន០២នាក់ កម្លាំងរដ្ឋបាលព្រៃឈើស្រុកអន្លង់វែងចំនួន០១នាក់ បានចុះបង្រ្កាប ការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់ (ឈើលេខ២) ស្ថិតនៅភូមិស្វាយចេក ឃុំថ្លាត ស្រុអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ការចុះបង្រ្កាប ការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់នៅទីតាំងខាងលើជាលទ្ធផលសមត្ថកិច្ចចំរុះឃាត់បានគោយន្តកន្ត្រៃ០១គ្រឿង ដឹកឈើ (ប្រភេទឈើលេខ២) ចំនួន៤,៨១៥ម៉ែត្រគូប រីឯម្ចាស់បានរត់គេចខ្លួន ។

ចំណែកវត្ថុតាង កម្លាំងសមត្ថកិច្ចបានយកមករក្សាទុកនៅសាលាស្រុកអន្លង់វែង ដើម្បីចាត់ការទៅតាមនីតិវិធី៕ដោយ ភារះ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម