Sunday, November 24, 2024
Header Banner

តុលាការស​ម្រ​ចឃុំខ្លួននគរបាល​ម្នាក់ និង​បក្ខពួកម្នាក់ទៀត ករណីយក​កាំភ្លើង​បាញ់​មេឃ ចំនួន០២គ្រាប់ក្រោយពី​ផឹកស៊ី​ស្រវឹងក្នុងថ្ងៃ​ឆ្លង​ឆ្នាំសកល

ខេត្តកណ្តាល÷ នៅ​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ តុលាការស​ម្រ​ចឃុំខ្លួននគរបាល​ម្នាក់ និង​បក្ខពួកម្នាក់ទៀត ដាក់ពន្ធនាគារ ករណីយក​កាំភ្លើង​បាញ់​មេឃ ចំនួន០២ គ្រាប់ក្រោយពី​ផឹកស៊ី​ស្រវឹងចំ​ថ្ងៃ​ឆ្លង​ឆ្នាំសកល ដែលបានកើត​ឡើងកាលពី​យប់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នៅត្រង់ចំណុច​មុខ ស្ថានីយ​ប្រេង​មួយកន្លែង ស្ថិតនៅ​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យទាំង០២នាក់ខាងលើ ទី១. ឈ្មោះ ផាន់ ហ៊ុយ​ហាក់ អាយុ២៦ ឆ្នាំ មុខរបរ ជា​នគរបាល មាន​ទីលំនៅ​ផ្ទះ​លេខ​៨២ ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ និងទី២. ឈ្មោះ ម៉ៅ ជីវិន អាយុ៣២ឆ្នាំ មុខរបរ អាជីវករ មាន​ទីលំនៅ​ផ្ទះ​លេខ ២៩ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

​​ក្រោយ​ទទួលបាន​ព័ត៌មាន​ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ច​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ល្វាឯម បានដេញតាមឃាត់រថយន្តរបស់ជនសង្ស័យរហូតដល់​ចំណុច ផ្លូវ​បេតុង ជាដល់​ផ្លូវ​ទាល់ ក្នុងភូមិ​ពាម​តា​ឯក និងបាន​ធ្វើការត្រួតពិនិត្យ​ក្នុង​រថយន្ត តែរក​ពុំឃើញ​អាវុធ​ឡើយ ហើយ​ក៏បាន​នាំ​ជនសង្ស័យមក​ដើម្បីសាកសួរ ។ជនសង្ស័យ​ឈ្មោះ ម៉ៅ ជីវិន បាន​សារភាពថា គេ​ពិតជាបាន​បាញ់ចំនួន០២គ្រាប់ ឡើង​ទៅលើ ចេញពី​ក្នុង​ឡាន នៅចំណុចកើតហេតុខាងលើមែន ។​​តាមរបាយការណ៍ ជនសង្ស័យ​ទាំង០២នាក់ បានធ្វើ​ដំណើរ តាម​រថយន្ត​មួយគ្រឿង ម៉ាក Lexus RX400h ពាក់​ផ្លាកលេខ ភ្នំពេញ 2AB-5368 មាន​ក្មេង​រួម​ដំណើរ ចំនួន ០២នាក់ មកពី​កម្មវិធី​ឆ្លង​ឆ្នាំ នៅ​ចំណុច​ដី​ឡូ​តិ៍​ភូមិ​ព្រែ​ករៃ ឃុំ​ព្រែ​ករៃ ស្រុក​ល្វាឯម ខេត្តកណ្ដាល ដោយ​ឈ្មោះ ផាន់ ហ៊ុយ​ហាក់ ជា​អ្នកបើកបរ ។​​

អ្នកស្រី ពេ​ជ ម៉ា​រ៉ែ​ន​ចៅក្រមស៊ើបសួរសាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកាឃុំខ្លួន ជនសង្ស័យ​ទាំង០២នាក់ ដាក់ពន្ធនាគាររួចហើយ កាលពី​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ ពីបទ កាន់កាប់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត និង ប្រើប្រាស់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត​ តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា ២០ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង គ្រាប់រំសេវ ៕ដោយ រ៉ាវុធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម