សៀមរាប៖នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង២០ និង៤០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តែក បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ នៅចំនុចលំនៅឋានស្ថិតនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ខាងលើ ទី១-ឈ្មោះ សែម កុសល រឺ សម សល (ហៅ ពង) ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិល្អក់ ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។២-ឈ្មោះ ប៊ែន ប៊ី ហៅ ម ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មុខរបរ កម្មករ (សមគំនិត ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។៣-ឈ្មោះ សម សិទ្ធ ហៅ ជុំ ភេទប្រុស ឆ្នាំកំណើត ១៩៩១ ជនជាតិខ្មែរ មុខរបរ កសិករ (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។ ជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបហើយសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន÷ ម្សៅមេតំហ្វេតាមីនចំនួន០៩កញ្ចប់ ស្មើនឹងទម្ងន់២.៥៦ក្រាម(ទម្ងន់សុទ្ធ), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, ឧបករណ៍ប្រើប្រាស់និងសម្ភារ:វេចខ្ខប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៤គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២២ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់៕ដោយ ភក្តី