ភ្នំពេញ÷ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជាបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មៅវេលាម៉ោង១៩និង៤៥នាទីបានដឹកនាំស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងគ្រឿងញៀនជាច្រើនរយគីឡូក្រាម ។
ហេតុការណ៍ចុះបង្ក្រាបជាក់ស្តែងករណី “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣គោលដៅ សមត្ថកិច្ចបញ្ជាក់អោយដឹងថា កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនមនុស្សបានចំនួនម្នាក់ជាជនជាតិវៀតណាមឈ្មោះ Luu Tung Huy ភេទប្រុស អាយុ២៥ឆ្នាំ និងដកហូតគ្រឿងញៀនសរុបបានចំនួន ១៨១គីឡូ ៣៧០ក្រាម ។
គោលដៅទី១: នៅចំណុច ខុនដូ ជាន់ទី៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់មនុស្សម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន៥១Kg និងរថយន្តចំនួន០១គ្រឿង។
គោលដៅទី២: នៅចំណុច ខុនដូ រិស៊ីដែន១០៥ ជាន់ទី៣ បន្ទប់ R ៣០១ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់មនុស្សម្នាក់ជនជាតិ វៀតណាម។
គោលដៅទី៣: នៅចំណុចផ្ទះ២៨២ ផ្លូវ៤១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដកហូតវត្ថុតាង: ១-គ្រឿងញៀនជាង១៣០Kg ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ដោយធារ៉ា