បន្ទាយមានជ័យ៖ ២នាក់បងប្អូនរងរបួសធ្ងន់ដោយសាររថយន្តរ៉េចង្កូតធ្លាក់ថ្នល់ក្រឡាប់ចូលប្រឡាយទឹកនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅចំណុចប្រឡាយស្ទឹងសែនស្ថិតក្នុងភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
តាមរាបាយការណ៍ថា ជនរងគ្រោះដែលរបួសធ្ងន់ទាំង២នាក់ក្នុងហេតុការណ៍ខាងលើ ទី១.ឈ្មោះ នឿម ដំ ភេទប្រុស អាយុ២០ឆ្នាំ ទី២. ជាអ្នករួមដំណើរឈ្មោះ នឿម និត ភេទស្រី អាយុ៣៧ឆ្នាំ ពីរនាក់បងប្អូនបង្កើតរស់នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះពីរនាក់បងប្អូន បានធ្វើដំណើរតាមរថយន្ត ម៉ាកវីកូរ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ1D-3305 ក្នុងបំណងដើម្បីទៅរកទិញត្រីនៅភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ នៅពេលយប់យកមកលក់បន្តនៅផ្សារ តែលុះបើករថយន្តមកដល់ចំណុចកើតហេតុស្រាប់តែអ្នកបើកបរបានដេកលក់មួយភាំងក៏បណ្តាលឲ្យរថយន្តរេ៉ចង្កូត ក្រោយពីដឹងខ្លួនវិញរថយន្តបានជ្រុលមកឆ្វេងដៃហួសស្ពាននិងក្រឡាប់ជាច្រើនត្រឡប់ចូលប្រឡាយដែលមានទឹករាក់ក៏បណ្តាលឲ្យមនុស្ស០២នាក់នៅក្នុងរថយន្តរបួសធ្ងន់ ចំណែករថយន្តរថយន្តខូចខាតស្ទើរទាំងស្រុង ។
ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំណាំតៅបានចុះទៅដល់កន្លែងកើតហេតុនិងបានជួយសង្រ្គោះអ្នកទាំង២នាក់ដែលនៅជាប់ក្នុងរថយន្ត រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ៕ដោយ៖ ណយ