ខេត្តឧត្តរមានជ័យ÷ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អមដំណើរដោយ លោកស្នងការរង លោកមេបញ្ជាការ មេបញ្ជាការង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង០៦ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ បានធ្វើការលើកស្លាកក្លោងទ្វា ចូលប៉ុស្តិ៍នគរបាលការពារព្រំដែនគោករំដួល និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប្រាសាទតាមន្ត នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ ។
ក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏មានមតិសំណេះសំណាល ជាមួយកងកម្លាំងនៃវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៧០២ និងណែនាំផ្តាំផ្ញើបន្ថែម ឱ្យកងកម្លាំងទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បង្កើនស្មារតីគោរពវិន័យ ប្រចាំការ និងចេញល្បាតត្រួតពិនិត្យតាមភូមិសាស្រ្តព្រំដែនឱ្យបានញឹកញាប់ជាប្រចាំ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ជាមួយគ្នានោះ លោកស្នងការ ក៏បានផ្ដល់នូវថវិកា មួយចំនួន ដល់អតីតនាយប៉ុស្ដិ៍ និងនាយរងប៉ុស្ដិ៍ ដែលបានចូលនិវត្តន៍ ផងដែរ ។
សូមបញ្ជាក់ថា៖ រយះពេល១ឆ្នាំកន្លងមកនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បន្ទាប់ពីបានកសាងក្លោងទ្វា-របង ប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន១៦ លោកស្នងការ ក៏បានកសាងនូវក្លោងទ្វា-របងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ចំនួន០៤ និងកសាងក្លោងទ្វា-របង ទីបញ្ជាការដ្ឋាន ចំនួន០២ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និង ៩០៥ និងជួសជុលអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលទ្រុឌទ្រោមឲ្យក្លាយជាប៉ុស្តិ៍រឹងមាំ ចំនួន ០២ ផងដែរ ៕ដោយ វាយោ