Sunday, November 24, 2024
Header Banner

សូមបងប្អូនក្នុងខេត្តសៀមរាប មេត្តាបង្កើនការប្រុងប្រយ័ត្ន! ព្រោះមានករណីបាត់ម៉ូតូទៀតហើយ

ខេត្តសៀមរាប÷ នៅវេលាម៉ោង ០២:៥៦នាទីយប់ឆ្លងចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីអំពើលួចយលអស់ម៉ូតូចំនួន០២គ្រឿង នៅនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងក្រុមទី៧ ភូមិខ្នារ សង្កាត់ជ្រាវក្រុង ខេត្តសៀមរាប ។

តាមរបាយការណ៍បានអោយដឹងថា នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កូនប្រុសរបស់លោក ឈួយ រស្មី ឈ្មោះ រស្មី វិច្ឆិកា ភេទប្រុស អាយុ១៧ និង ឈ្មោះ សារ៉ាន់ ចំរ៉ុង (អ្នកស្នាក់នៅជាមួយគ្នា) ភេទប្រុស អាយុ១៩ឆ្នាំ បានទុកម៉ូតូចំនួន ០២ គ្រឿង នៅមុខផ្ទះ ដោយពុំបានដកសោរចេញពីម៉ូតូឬ ចាក់សោរ.កទេ ។ លុះដល់ម៉ោងជិត៣:០០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ម្ចាស់ម៉ូតូឈ្មោះ រស្មី វិច្ឆិកា បានឮសំឡេងទ្វាររបងបើក គាត់បានស្ទុះចេញទៅក្រៅមើល ក៏ឃើញជនសង្ស័យម្នាក់ពាក់អាវពណ៌ស កំពុងតែបើកម៉ូតូចេញ។

ប្រភពបន្តថា ម៉ូតូដែលត្រូវចោរលួចយកទៅបាត់ចំនួន ០២គ្រឿងខាងលើ ១. ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរី 2019 លេខតួ និងលេខម៉ាស៊ីន 5362086 ផ្លាកលេខ សៀមរាប 1AE -3905 ម្ចាស់ឈ្មោះ សារ៉ាន់ ចំរ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជានិស្សិតបរិញ្ញាបត្រឆ្នាំទី២ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេស៊ា។ ២. ម៉ាកឌ្រីមសង់ ពណ៌ខ្មៅស៊េរី 2022 លេខតួ និងលេខម៉ាស៊ីន 6116188 ផ្លាកលេខ សៀមរាប 1AL -8427 ម្ចាស់ឈ្មោះ ឈុយ រស្មី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែ មុខរបរលក់ដូរ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកតាមចាប់ជនសង្ស័យខាងលើ។ ដោយ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម