Sunday, November 24, 2024
Header Banner

សៀមរាបគ្រោង នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ខណះសមិទ្ធផលថ្មី ផ្លូវ៣៨ខ្សែដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នឹងសម្ពោធជូនប្រជាពលរដ្ឋខេត្តសៀមរាបឆាប់ៗខាងមុខនេះ

ខេត្តសៀមរាប ÷ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អាជ្ញាធរខេត្តសៀមរាប គ្រោងចាប់យកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប បង្ហាញមោទកភាពលើសមិទ្ធផលថ្មី ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងជាតិ និងអន្តរជាតិ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ។

ក្នុងកិច្ចប្រជុំនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយលើកនូវបញ្ហាសំខាន់ៗមួយចំនួនត្រូវបានយកមកពិភាក្សាដោះស្រាយ ប៉ុន្តែអ្វីដែលផ្តោតសំខាន់ គឺការងារសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់សមិទ្ធផលថ្មី ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខែ្ស ក្នុងក្រុងសៀមរាប ដែលជាចំណងដៃដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍ក្រុងប្រវត្តិសាស្ត្រមួយនេះ ។

ឯកឧត្តម សង្ឃឹមថា នៅក្នុងអំឡុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២ខាងមុខនេះ ខេត្តសៀមរាបនឹងអាចឆ្លងកាត់ពីធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ដូច្នោះហើយគោលដៅខាងមុខ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នឹងត្រូវបានរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង ទេសចរអន្តរជាតិផងដែរ។

បញ្ហាផ្លូវ៣៨ខ្សែ គឺជាការងារអាទិភាពមួយដ៏សំខាន់ ដែលត្រូវចាប់ផ្តើមចេញពីការជួបជុំនៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុងផងដែរ លើការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋជាដើម។ ម្យ៉ាងវិញទៀត បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្ត ។

ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា អ្វីដែលចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការរីកចម្រើនទៅមុខជានិច្ច។ កិច្ចប្រជុំក៏បានវាយតម្លៃផងដែរថា សំខាន់នៅក្នុងកាលៈទេសៈនេះ បើទោះជាផ្តោតទៅលើបញ្ហាអ្វីក៏ដោយ តែមិនអាចបំភ្លចបានទេ គន្លឹះរក្សានិរន្តរភាពនៃការបើកប្រទេសឡើងវិញ នោះគឺការបន្តដាក់ចេញ នូវការជម្រុញចលនាចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ បើទោះជាមានការកត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន យល់ច្បាស់អំពីគុណតម្លៃរបស់វ៉ាកសាំង និងដឹងច្បាស់កំពុងអនុវត្ត វិធានសុវត្តិភាព ៣ការពារ ៣កុំ គឺស្មើនឹងការរក្សាជីវិតរបស់ខ្លួន ។ ដោយ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម