Sunday, November 24, 2024
Header Banner

ការអភិរក្សរឹងមាំត្រូវផ្សារភ្ជាប់ទៅនឹងការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន

ខេត្តតាកែវ÷ យោងតាមសំណេរលើផេករបស់ឯកឧត្តម Neth Pheaktra ÷ នៅអំឡុងពេលចុះទស្សនកិច្ចតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ខ្ញុំបានចុះពិនិត្យទីតាំងធនាគារក្របីនៅ ក្នុងសហគមន៍តំបន់នោះ។ តំបន់ដីសើមគឺជាផ្នែកមួយអំណោយផលសម្រាប់ការចិញ្ចឹមសត្វដើម្បីបង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋ។

នៅតំបន់សហគមន៍បឹងព្រែកល្ពៅ យើងបានបង្កើតធនាគារក្របី ដោយធ្វើការប្រវាស់ក្របីជាមួយប្រជាសហគមន៍មូលដ្ឋាន ដែលនេះគឺជាសកម្មភាពលើកម្ពស់ជីវភាពសហគមន៍។ គម្រោងនៅបឹងព្រែកល្ពៅនេះគឺជាកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការ The Wildfowl & Wetlands Trust បាននឹងកំពុងអនុវត្តគម្រោងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏មានសក្កានុពលមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទីតំាងភូមិសាស្រ្តស្ថិតនៅក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទក្នុងមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន១៣៨ប្រភេទ និងរុក្ខជាតិទឹក៣០ប្រភេទ។ ដោយ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម