Sunday, November 24, 2024
Header Banner

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សមត្ថកិច្ចយើងត្រូវតែចាប់ផ្តើមពីខ្លួនឯងសិនមុនយើងអនុវត្តន៍ច្បាប់លុបបំបាត់រថយន្តចង្កូតស្តាំលើអ្នកដទៃ

ខេត្តបន្ទាយមានជ័យ÷ នៅរសៀលថ្ងៃទី២៤ ខែមករាឆ្នាំ២០២២ ខណះឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញវត្ថុ – ភស្តុភារ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបានអញ្ជើញចុះត្រួតពិនិត្យលេខតួ លេខម៉ាសុីន និង ស្លាកលេខរថយន្តចង្កូតស្តាំ ដែលមន្ត្រីនគរបាលបានយកមក បង់ពន្ធ កែចង្កូត និងចុះបញ្ជីដើម្បីស្នើសុំស្លាកលេខនគរបាលគំរូថ្មីនៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដើម្បីលុបបំបាត់រថយន្តចង្កូតស្តាំ នគរបាលទាំងអស់ត្រូវតែចាប់ផ្តើមពីខ្លួនឯងសិន បើមានប្រើប្រាស់រថយន្តចង្កូតស្តាំ ត្រូវនាំគ្នាយកទៅកែចង្កូតមកឆ្វេង ហើយចុះបញ្ជីបង់ពន្ធឲ្យបានត្រឹមត្រូវ មុនសមត្ថកិច្ចយើងអនុវត្តន៍ច្បាប់លើអ្នកដទៃ។ លោកក៏បានណែនាំឲ្យកម្លាំងទាំងអស់ត្រូវដឹងពីច្បាប់នៃការប្រើប្រាស់រថយន្តស្លាកលេខនគរបាល ហាមលក់ដូរ ចំពោះមន្ត្រីនគរបាលរូបណា ឬជនណាដែលលួចបន្លំប្រើប្រាស់ស្លាកលេខនគរបាលក្លែងក្លាយ និងលក់រថយន្តក្រុមការងារបង្ការបង្ក្រាប និងត្រូវចាត់វិធានការតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់បានឲ្យដឹងថា ថ្ងៃនេះកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានរួមគ្នាលុបបំបាត់រថយន្តចង្កូតស្តាំ ដោយកែចង្កូតមកឆ្វេង បង់ពន្ធ ចុះបញ្ជីដើម្បីទទួលបានស្លាកលេខនគរបាលគំរូថ្មី និងបានដាក់បញ្ជូលរថយន្តទាំងនោះជាសារពើភណ្ឌសម្បត្តិរដ្ឋសម្រាប់បម្រើការងារនៅក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្ត មានចំនួន៣៤គ្រឿង យកទៅប្រើប្រាស់ដោយស្របច្បាប់ ដើម្បីបំពេញការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ការងារសង្គម និងបង្ក្រាបបទល្មើសផ្សេងៗជាដើម៕ ដោយ ភក្ដី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម