Sunday, November 24, 2024
Header Banner

នគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

សៀមរាប៖កម្លាំងនគរបាលស្រុកសូទ្រនិគម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) រួចយកទៅបាត់។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននករបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ យ៉ុង ចន្ទី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតនៅភូមិអង្គុញ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ទីលំនៅបច្ចុប្បន្ននៅភូមិ/ឃុំ/ស្រុក/ខេត្ត ខាងលើ ។

ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) កើតហេតុនៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង ១១.០០នាទី ព្រឹក ស្ថិតនៅចំណុច ភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។លោកបន្តថា អង្គហេតុស្តាប់តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ឈៀង ហុន ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឆ្លើយបំភ្លឺថា នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ៨,០០នាទីព្រឹក ខ្ញុំបាទនៅនឹងផ្ទះភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ពេលនោះ ឈ្មោះ ឆោម ឃន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប បានមកខ្ចីម៉ូតូពីខ្ញុំ យកទៅលេងប្រពន្ធគាត់នៅផ្សារបឹងខ្យង ក្នុងភូមិគោកឬស្សីខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ដោយយល់ថាស្គាល់គ្នា ខ្ញុំក៏អោយខ្ចីទៅ។ ម៉ូតូដែលគាត់ខ្ចីនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ សៀមរាប 1N-2569 ។ លុះដល់ម៉ោង ១៨,០០នាទី ថ្ងៃខែឆ្នាំដដែលមិនឃើញឈ្មោះ ឆោម ឃន យកម៉ូតូមកអោយវិញ ខ្ញុំក៏ដើរទៅផ្ទះគាត់តែមិនបានជួបជាមួយឈ្មោះឆោម ឃន ទេគឺជួបនឹងឈ្មោះ ទិត្យ ឆិច ម្តាយរបស់គាត់ ខ្ញុំក៏សួរគាត់ថាឃើញ ឆោម ឃន មកហើយនៅ? គាត់ឆ្លើយថាអត់ឃើញទេ ខ្ញុំក៏ប្រាប់អោយគាត់ តេទូរស័ព្ទ ទៅឈ្មោះ ឆោម ឃន អោយយកម៉ូតូមកអោយខ្ញុំ ។ ពេលប្រាប់គាត់រួច ខ្ញុំទៅលេងបាល់បាត់ទៅ។រហូតដល់ថ្ងៃទី២៤ខែមករាឆ្នាំ២០២២ មិនឃើញឈ្មោះ ឆោម ឃន យកម៉ូតូមកអោយខ្ញុំទៀត ទើបខ្ញុំសម្រេចចិត្តដាក់បណ្តឹងតែម្តងទៅ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា រូបគេពិតជាបានយកម៉ូតូខាងលើនេះពិតមែន។សមត្ថកិច្ចបានដកហូតវត្ថុតាងបានម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ ខ្មៅ ស្លាកលេខ សៀមរាប 1N-2569 លេខតូ និងម៉ាស៊ីនលេខ 8545325 ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម