សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ អ្នកភូមិប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅចំណុចលើដីមុខផ្ទះគេទុកចោលស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តឲ្យដឹងថា សពឈ្មោះ ឆេង រស្មី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសាក់រូប មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមការបំភ្លឺពីឈ្មោះ ទូច ឆៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមេជាងផ្សារដែក ត្រូវជាអ្នកជិតខាង បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នៅវេលាម៉ោងប្រហែល១៧និង៣០នាទីស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ពេលនោះរូបខ្ញុំកំពុងបត់ជើងធំក្នុងព្រៃខាងមុខផ្ទះរបស់ខ្ញុំរួចហើយរូបខ្ញុំក៏បានដើរត្រឡប់មកផ្ទះវិញមកដល់ពាក់កណ្ដាលផ្លូវក៏បានក្រឡេកភ្នែកឃើញមនុស្សដេកនៅលើដីមុខផ្ទះដែលគ្មានមនុស្សរស់នៅពេលនោះដែលរូបខ្ញុំក៏បានរត់ទៅផ្ទះប្រាប់ប្អូនប្រុសហើយក៏បានមកមើលពីរនាក់ប្អូនតែមិនបានទៅជិតទៅក្បែរឬប៉ះពាល់ឡើយគឺមើលពីចម្ងាយប្រហែល៣០ម៉ែត្រក៏បានឃើញនៅដេកដដែលហើយក៏បានរត់ទៅប្រាប់នាក់ជិតខាងក៏ផ្អើលនាំគ្នាមកមើលពីចម្ងាយពេលនោះដែលបងប្រុសឈ្មោះ ញាញ់ ក៏បានទំនាក់ទំនងតាមទូរស័ព្ទដៃហៅទៅសមត្ថកិច្ចដែលនៅក្នុងមូលដ្ឋានភ្លាមៗនោះក៏បានឃើញកំលាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុតែម្ដងទៅ។
ការពិនិត្យសាកសពផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ។ ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរអោយគត់សំគាល់នោះទេ។ផ្នែក អវយវ: ពុំមានស្លាកស្នាមអ្វីទេ និងមិនពាក់ពន្ធ័ នឹង បទល្មើសព្រហ្មទណ្ឌនោះដែរ ។សន្និដ្ឋានតាមការបំភ្លឺគ្រួសារសព សាក្សីជិតខាង ការពិនិត្យកន្លែងកើតហេតុ និង ផ្អែកតាមការសន្និដ្ឋានពីលោកគ្រូពេទ្យកោសល្យវិច្ឆ័យខេត្តសៀមរាប បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង។
ក្រោយពិនិត្យចប់យើងបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ វាយោ