ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទីរសៀល មានហេតុការណ៍ដ៏រន្ធត់មួយ ដោយបុរសជាកម្មករដឹកទឹកលក់ម្នាក់ ត្រូវស៊ីទែនទឹកបាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់ភ្លាមៗ ស្ថិតនៅចំណុចរោងចែកចាយបណ្តាញប្រព័ន្ធទឹកជូនអាជីវករលក់ដូរតាមដងផ្លូវ អង្គរឃ្យុងយូ (ផ្លូវ៦០ម៉ែត្រ) ក្នុងក្រុមទី០៩ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានប្រាប់នៅព្រឹកថ្ងៃបន្ទាប់ថា សពជនរងគ្រោះមានឈ្មោះ ណម សុនឿន អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ ជាកម្មករដឹកទឹកលក់ មានទីលំនៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ប្រភពបន្តថា បើតាមការបំភ្លឺពីឈ្មោះ ប្លង់ មុំ ភេទស្រីអាយុ៤៣ឆ្នាំ ជាអ្នកលក់ស៊ុបនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា គាត់បានស្គាល់ជនរងគ្រោះឈ្មោះ ណម សុនឿន គាត់ជាកម្មករលក់ទឹកឱ្យអាជីវករលក់ដូរតាមដងផ្លូវ៦០ម៉ែត្រ ចាប់តាំងពីនាងលក់ស៊ុបដំបូងម៉្លេះ ហើយគាត់បានដំឡើងស៊ីទែនទឹកធំៗចំនួន២ស៊ីទែន ដាក់នៅជាប់និងកន្លែងនាងខ្ញុំលក់ស៊ុប។ ដោយ វាយោ