ខេត្តឧត្តរមានជ័យ÷ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ពុទ្ទ សារ៉ាន់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង០១និង០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក កើត ខេមរៈ មេបញ្ជាការកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងរោងម៉ាស៊ីនជ្រៀកឈើពាក់កណ្ដាលស្វ័យប្រវត្តិមួយកន្លែងស្ថិតក្នុងភូមិស្រះជ្រៃ ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាខេត្តឧត្តរមានជ័យ។
ក្នុងការបង្រ្កាបខាងលើ កម្លាំងអវុធហត្ថ រឹបអូសវត្ថុតាងបាន រួមមាន: ១. ម៉ាស៊ីនដៃចំនួន ០១គ្រឿង ២. ម៉ាស៊ីនរ៉ៃជ្រៀកឈើចំនួន០១ ៣. ផ្លែរណាចំនួន០៣ ៤. ធុងសាំងចំនួន ០៤ ៥. ម៉ែត្រចំនួនមួយគ្រឿង ៦. ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង ៧. ម៉ាស៊ីនផ្សារខ្យល់ចំនួន០១គ្រឿង ៨. ម៉ូទ័រឆាត០១គ្រឿង។ រួមទាំងមានឈើគគីរ ឈើស្ដៅស្រឡៅ កកោះ ឈើក្រញូងស្វាឈើក្រញូងចំនួន០៣ដុំ សរុបស្មើនឹង ៤៩០០ ៣២ម៉ែត្រគូប។
សូមបញ្ជាក់ផងដែរថា ការបង្រ្កាបទីតាំងម៉ាសុីរៃ៉ខាងលើកាលពីវេលាម៉ោង០១ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ កំលាំងអាវុធហត្ថបានរងចាំសហការជាមួយជំនាញរដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ តែរហូតដល់ល្ងាចក្នុងថ្ងៃខែដដែល ដោយគ្មានវត្តមានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ កម្លាំងអាវុធហត្ថស្រុកក៏ធ្វើការស្នើសុំព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យយកវត្ថុតាងទាំងនោះមករក្សារទុកនៅកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ។
នៅព្រឹកថ្ងៃទី២៦ខែមករា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថធ្វើការប្រគល់ជូនអោយជំនាញរដ្ឋបាលព្រៃឈើវាស់វែងយករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ៕ដោយ សារឿន