ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា ប្រធានសមាគមចល នាយុវជនកម្ពុជា ១៥៧ សាខាខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយជូនសិស្សក្រីក្រ និងលោកគ្រូអ្នកគ្រូនៅក្នុងសាលាបឋមសិក្សាគីរីសុវណ្ណវង្ស ស្ថិតនៅក្នុងភូមិក្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក យិន ច័ន្ទឌី នាយកសាលា បឋមសិក្សាគិរីសុវណ្ណវង្ស បានឲ្យដឹងថា សាលានេះបានកសាងឡើងនៅឆ្នាំ១៩៥៦ បច្ចុប្បន្នមានអាគារសរុបចំនួន ០៩ខ្នង ស្មើនឹង១៩បន្ទប់ ។ នៅក្នុងឆ្នាំសិក្សា២០២១-២០២២នេះ មានសិស្សសរុបចំនួន ៥៧៧នាក់ (ស្រី ២៩០នាក់) ឆ្នាំសិក្សា ២០២១-២០២២ សិស្សរៀនព្រឹក និងល្ងាច។ ឆ្នាំសិក្សា២០២០- ២០២១ សិស្សជាប់មធ្យមភាគ (ឡើ ងថ្នាក់) ១០០% ។ សាលាមានគ្រូសរុបទាំងអស់ ២៩នាក់ (ប្រុស០៩ នាក់ និងស្រី ២០នាក់)។ នៅឆ្នាំ១០១៦-២០១៧ លោក គិតច័ន្ទសីហា នាយកសាលា ទទួលបានពានរង្វាន់សម្ដេចតេជោ ជានាយកល្អ ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស, នៅឆ្នាំ២០១៧-២០១៨ សាលាទទួលបានពានរង្វាន់សាលាស្អាត ចំណាត់ថ្នាក់លេខ១ ពីក្រសួងអប់រំយុវជន និងកីឡា នៅឆ្នាំ២០១៥-២០១៦ សាលាទទួលពានរង្វាន់ជ័យលាភីប្រឡងប្រណាំងបណ្ណាល័យគំរូថ្នាក់ជាតិ , ឆ្នាំ២០១៨ -២០១៩ សាលាទទួលជ័យលាភីលេខ២ មេដាយប្រាក់ ពីសាលាមេ ត្រីបរិស្ថានកម្ពុជា របស់ក្រសួងបរិ ស្ថាន ហើយនិងសមិទ្ធផលមួយចំនួនទៀតពីសាលានិរន្តរភាពបរិស្ថានកម្ពុជា , ឆ្នាំ២០១៩-២០២០ អ្នកគ្រូ ពន បូរី ទទួលពានរង្វាន់តេជោសែនជ័យ លាភីលេខ១ ជាគ្រូបង្រៀនល្អឆ្នើមលើមុខវិជ្ជាភាសាខ្មែរ ថ្នាក់ ទី១ ទី២ និងទី៣។
នៅក្នុងឱកាសនេះដែរ លោកឧត្តម សេនីយ៍ទោ កែវ សុវណ្ណារ៉ា ប្រធានសមាគមចលនាយុវជនកម្ពុជា១៥៧ បានកោតសរសើរដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូ ដែលកន្លង មកខិតខំយកចំណេះដឹង និងទេព កោសល្យបច្ចេកទេសបង្រៀនដល់សិស្សបានល្អប្រសើរ ឡើងថ្នាក់បាន១០០ % និងទទួលបានពានរង្វាន់ជ័យលាភីនានា ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ និងពីក្រសួងបរិស្ថាន។ ដោយលោកប្រធានក៏បានសំណូមពរផងដែរដល់លោកនាយក លោកគ្រូអ្នកគ្រូ សូមអោយខិតខំបន្តទៀត ដើម្បីបង្រៀន និងអប់រំសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី អោយមានចំនេះដឹងខ្ពស់ និងអោយរៀនសូត្រចប់ចុងចប់ដើម ដើម្បីក្លាយជាពលរដ្ឋល្អ មានអនាគតរុងរឿង ជួយអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ។
នៅក្នុងឱកាសនោះដែរក្រុមការងារចលនាយុវជនកម្ពុជា១៥៧ ក៏បានផ្តល់អំណោយជូនសិស្សក្រីក្រចំនួន១៧ នាក់ ដោយម្នាក់ៗទទួលបានសៀវ ភៅ០៩ក្បាល ប៊ិច០២ដើម និងថវិកា ២ម៉ឺនរៀល , សិស្ស០២នាក់ទៀតទទួលបានកង់ជិះ ម្នាក់ ០១គ្រឿង និងលោកគ្រូអ្នកគ្រូចំនួន៣០នាក់ក្នុងម្នាក់ៗទទួលបាន សារ៉ុង និងថវិកា ២ម៉ឺនរៀល ដែលអំណោយខាងលើនេះសរុបជាថវិកា មានចំនួន ២លានរៀល ។ ជាមួយគ្នានេះដែរលោក ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា ក៏បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៣៥០ដុល្លារអាមរិកថែមទៀត ដើម្បីជួយកសាងដំបូលរោងជីកំប៉ុស្តិ៍១ខ្នង ជូនសាលាតាមសំណូមពររបស់លោកនាយក។
លោកនាយកសាលា លោកគ្រូអ្នកគ្រូ សមាជិកក្រុមប្រឹក្សាឃុំស្រែថ្មី មាតាបិតាសិស្ស និងសិស្សានុសិស្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរឱ្យក្រុមការងារទាំងអស់ទទួលបាននូវពុទ្ធពរទាំងបួនប្រការ និងមានជោគជ័យគ្រប់ភារកិច្ច ដល់ក្រុមការងារសមាគមចលនាយុវជនកម្ពុជា១៥៧ ដែលដឹកនាំក្រុមការងារចុះមកសួរសុខទុក្ខ និងផ្ដល់អំណោយសប្បុរសខាងលើនេះ ៕ ដោយ÷ អុក