Sunday, November 24, 2024
Header Banner

សារប្រឆាំងគ្រឿងញៀនដេីម្បីដាស់តឿនពលរដ្ឋ ត្រូវផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចងដាក់តាមដងផ្លូវសំខាន់ៗក្នុងខេត្ត

ខេត្តសៀមរាប៖ដោយមានការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍​ អ៊ុំ​ អមរា​ រៀបចំការដាក់តាំងសារប្រឆាំងគ្រឿងញៀននៅតាមទីតាំងសំខាន់ៗ​នានា ជាការចូលរួមលេីកកម្ពស់ការងារផ្សព្វផ្សាយអប់រំសាធារណ:ពីគ្រោះថ្នាក់នៃគ្រឿងញៀនជូនប្រជាពលរដ្ឋ​ ផែនប្រឆាំងគ្រឿងញៀន បានរៀបចំចងបដាពាក្យស្លោក ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមកទស្សនាខេត្តសៀមរាបក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម នាពេលខាងមុខនេះ។

ឧត្ដម​សេនីយ៍​ អ៊ុំ​ អមរា​ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តសៀមរាប​ បានជម្រាបបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាព​ និងស្ថានភាពជំងឺកូវីដ-១៩​ បានធូរស្រាលតាមរយះយុទ្ធសាស្រ្តប្រកបដោយការទទួលខុសត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីពិសេសការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស​នោះ​ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនខាងមុខ​ ខេត្តសៀមរាបរំពឹងថាមានប្រជាពលរដ្ឋមកទស្សនាខេត្តសៀមរាបច្រេីន​ ហេីយនឹងបានឃេីញសារពញ្ញាក់ស្មារតីដាស់តឿននិងចូលរួមផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់សមាជិកក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់។

ឧត្តមសេនីយ៍​ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានប្រាប់ឱ្យដឹងដែលថា​ សារប្រឆាំងគ្រឿងញៀននឹងដាក់តាំងគ្រប់រាជធានី-ខេត្តទូទាំងប្រទេស​ ដេីម្បីប្រជាពលរដ្ឋបានឃេីញ និងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន៕ ដោយ ភារះ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម