ភ្នំពេញ៖ នៅវេលាម៉ោង ០៨:៤៥នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចផ្ទះលក់សំបកកង់រថយន្ត នាគ មាស ផ្លូវភូមិទ្រុងមាន់ ក្រុម១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ ម្ចាស់ទីតាំងដែលត្រូវភ្លើងឆេះមានឈ្មោះ តែ តេកហ៊ាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ លក់គ្រឿងសំណង់ ។
ប្រភពបន្តថា អគ្គីភ័យឆាបឆេះបានបណ្តាលខូចខាតសម្ភារៈ និងឆេះអស់ផ្ទះអស់ចំនួន០១ល្វែងទាំងស្រុង ទំហំ ០៤ម៉ែត្រx ១៨ម៉ែត្រ និងរាលដាលដល់ផ្ទះចំនួន០២ខ្នងទៀត តែមិនបានបណ្តាលអោយមានអ្នកណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតទេ។
រហូតដល់វេលាម៉ោង ១១:៥០នាទីយប់ ទើបអគ្គីភ័យ ត្រូវបានក្រុមកាងារជួយពន្លត់ទប់ស្កាត់បានសម្រេចដោយជោគជ័យ ដោយក្នុងការជួយអន្តរាគមន៍បានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យអគ្គិភ័យ ចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់៦៣ រថយន្ត ស្មើរនឹង ២៥២ម៉ែត្រគូប។ រថយន្តជំនួយអន្តរាគមន រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣រថយន្ត ស្មេីរនឹង ៣៦ម៉ែត្រគូប។ រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៩ គ្រឿង ប្រើប្រាស់ទឹកអស់ ២៧ រថយន្ត សើ្មនឹង ១០៨ម៉ែត្រគូប។ រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រេីប្រាស់អស់ទឹក ០៣ រថយន្ត ស្មេីរនឹង ២៤ម៉ែត្រគូប។ រថយន្តផ្សារទំនេីប អូឡាំព្យា ចំនួន ០២ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៦ រថយន្ត ស្មេីរនឹង ៣០ម៉ែត្រគូប។
មូលហេតុនៃអគ្គិភ័យខាងលើនេះ មិនទាន់ដឹងនៅឡើយទេ ខាងជំនាញកំពុងតែបន្តការស្រាវជ្រាវ ៕ ដោយ ធានី