ខេត្តសៀមរាប÷ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធកាត់ខ្សែបូរស្របគ្នាជាមួយនឹងពិធីបិទការប្រកួតកីឡាវាយសីពានរង្វាន់ ៧មករា លើកទី២១ ក្រោមអធិបតីភាពឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាព កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ចៅក្រម អាជ្ញា កណ្តាល កីឡាករ-កីឡាការិនី ជាច្រើនរូបទៀតអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្តែងនូវមោទកភាព និងកោតសរសើរចំពោះការចូលរួមរបស់ផ្នែកឯកជនសម្រេចលេចចេញនូវសមិទ្ឋផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ដែលនេះបានបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាក្នុងខេត្តសៀមរាបឱ្យកាន់តែមាន ភាពរីកចម្រើនឈានឡើង ដែលមិនត្រឹមតែបំរើវិស័យកីឡាជូន បងប្អូនប្រជាជនក្នុងខេត្តប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់សេវានេះដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិថែមទៀតផងដែរ៕ ដោយ សារឿន