Sunday, August 3, 2025
Header Banner

ចលនាយុវជនកម្ពុជា​ (ក្រុម​១៥៧) ស្រុកអង្គរជុំ​ ចុះចែកអំណោយដល់គ្រួសារ​ចាស់ជរា ចំនួន​ ០២គ្រួសារ

ខេត្តសៀមរាប៖ ​ថ្ងៃ​អាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២១២ លោក​ ឌុច សុធា ប្រធាន​សមាគម​ចលនាយុវជនកម្ពុជា​ (ក្រុម​១៥៧) ស្រុកអង្គរជុំ តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) សាខាខេត្ត​សៀមរាប​ ​​បានចាត់តាំង លោក យឿន យត់ និង លោក សៅ តូ ដឹកនាំសមាជិក​ ចុះចែកអំណោយដល់គ្រួសារ​ចាស់ជរា ចំនួន​ ០២គ្រួសារ ក្នុងនោះដែរ​ ក៏មានការចូលរួមពីសមាជិកភូមិ ប្រជាការពារភូមិផងដែរ។

សំរាប់គ្រួសារចាស់ជរា ចំនួន ០២គ្រួសារ ៖ ទី១.លោកយាយ ធុយ អង អាយុ ៨៨ឆ្នាំ ចាស់ជរា រស់នៅភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ ទី២.លោកយាយ ធ អ៊ុត អាយុ ៩៨ឆ្នាំ ចាស់ជរា រស់នៅភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ សម្ភារៈដែលប្រគល់ជូនក្នុង ០១គ្រួសារ រួមមាន៖ ១.អង្ករ ចំនួន ០១បេ (៣០គីឡូ) ២.មី ចំនួន ០១កេស ៣.ប្រេងឆា ចំនួន ០១យួរ ៤.ប៊ីចេង ចំនួន កន្លះគីឡូ ៥.ស្ករស ចំនួន ០១គីឡូ ៦.អំបិល ចំនួន ០១គីឡូ ៧.ទឹកសុទ្ធ ចំនួន ០៥យួរ ៨.ត្រីខ ចំនួនន០១យួរ ៩. ទឹកត្រី ចំនួន០១យួរ ១០.ទឹកសុីអុីវ ចំនួន ០១យួរ ១១.ថវិកា ចំនួន ៥០,០០០រៀល។

ក្នុង​នោះ​ផងដែរលោក យឿន យត់ បានមានមតិផ្តាំផ្ញេី សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ​ ហេីយជាពិសេស សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម