Tuesday, April 23, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចចម្រុះចុះបិទការដ្ឋានស្តារបឹងពារាំងបណ្តោះអាសន្ន ដោយសារក្រុមហ៊ុនចំនួន២បានបង្កហិង្សា!

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះ បានចុះបិទការដ្ឋានជីកដីចំនួន២ ដែលបានទទួលការអនុញ្ញាតឲ្យជីកស្តារបឹងពារាំងក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រោយពីម្ចាស់ការដ្ឋានទាំង២នេះ បានផ្ទុះអំពើហិង្សា។

  លោក ហាប់ ដា ប្រធានសហគមន៍ចុងឃ្នៀស បានឲ្យដឹងថា លោកត្រូវបានលោកសាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ និងក្រុមហ៊ុនជីកដី វាយចំនួន២ដៃនឹងប្រមាថដល់អាយុជីវិតគាត់ថែមទៀត។លោកបន្តថា ចំពោះករណីនេះលោកបានប្តឹងទៅសមត្ថកិច្ចដើម្បីជួយរកយុត្តិធម៌ ដោយទាមទាសំណងជម្ងឺចិត្តចំនួន២ម៉ឺនដុល្លារនិងស្នើឲ្យសមត្ថកិច្ចចាត់ការទៅលើជនបង្កតាមផ្លូវច្បាប់។ចំណែកភាគីខាងលោកសាន្ត រដ្ឋស៊ីង បានបដិសេធថា លោកមិនបានវាយលោក ហាប់ ដា ប្រធានសហគមន៍ចុងឃ្នៀសនោះទេ។

  ជុំវិញករណីនេះដែរលោក ហាយ យ៉ង់ តំណាងរដ្ឋបាលក្រុងសៀមរាប ដែលដឹកនាំកម្លាំងចុះបិទការដ្ឋាននេះ បានឲ្យដឹងថា ការបិទការដ្ឋានជីករណ្តៅដីក្នុងបឹងពារាំងទាំងពីរកន្លែងនេះ គឺធ្វើទៅតាមបញ្ជាថ្នាក់លើ។ លោកបន្តថា ក្រុមហ៊ុនជីកដីទី១ គឺស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍បឹងពារាំង ដែលមានឈ្មោះ សាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ និងក្រុមហ៊ុនជីកដីទី២ គឺស្ថិតក្រោមគ្រប់គ្រងរបស់សហគមន៍នេសាទចុងឃ្នៀស ដែលមានឈ្មោះ ហាប់ ដា ជាម្ចាស់គ្រឿងចក្រ ហើយការឈានទៅដល់បិទការដ្ឋាននេះ ដោយមូលហេតុក្រុមហ៊ុនជីកដីទាំងពីរ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹកជញ្ជូនដីមិនបានបាញ់ទឹកតាមផ្លូវ ដែលបង្កឲ្យមានការហុយដី ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយឈានដល់ការប្រើហិង្សាបង្កជារបួសស្នាម។លោកហាយ យ៉ង់ បន្ថែមថា ក្នុងកិច្ចសន្យាក្រុមហ៊ុនខាងលើ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេបំពានកិច្ចសន្យា ហើយបង្កជារបួសស្នាមថែមទៀត ហេតុនេះហើយទើបថ្នាក់លើសម្រេចបិទអាជីវកម្មបែបនេះ ហើយការបិទការដ្ឋានជីកដីក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំងនេះ គឺមិនមានថ្ងៃកំណត់ឡើយ ប្រសិនបើគ្មានបញ្ជាពីថ្នាក់លើ។លោក ហាយ យ៉ង់ បន្តថា ចំពោះរឿងបង្កបួសស្នាមនោះ ជាបទល្មើសព្រហ្មទណ្ឌ ដូច្នេះទុកឲ្យសមត្ថកិច្ចជំនាញអនុវត្តតាមនិតិវិធី ។

    គួរបញ្ជាក់ថា បឹងពារាំងជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់មួយក្នុងខេត្តសៀមរាប  ដែលត្រូវបានអនុញ្ញាតឲ្យមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រី និងសត្វស្លាបនារដូវប្រាំង ព្រោះទីនោះក៏មានភ្ញៀវទេសចរណ៍និយមចូលចិត្តទៅទស្សនាផងដែរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម