Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

Breaking news៖រថយន្តមួយបាំងកន្លះឡើងជែងជ្រុលចង្កូតទៅបុកអ្នកកំពុងឈប់ហូបអាហារនៅតាមផ្លូវស្លាប់ពីរនាក់នៅនឹងកន្លែង

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៦និង២០នាទីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងស្ថិតនៅក្នុងភូមិថ្នល់ដាច់ឃុំសង្វើយ ស្រុកជីក្រែងខេត្តសៀមរាប បណ្ដាលឲ្យមនុស្សស្លាប់ភ្លាម២នាក់និងរបួសធ្ងន់២នាក់។

លោកវរសេនីយ៍ទោ លី ហេង អធិការស្រុកជីក្រែង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបង្កឡើងដោយរថយន្តមួយបាំងកន្លះបានបើកបោះពួយក្នុងល្បឿនលឿនរួច ឡើងជែងបណ្ដាលឲ្យជ្រុលចង្កូតទៅបុកអ្នកដំណើរដែលកំពុងឈប់ហូបអាហារនៅតាមតូបក្បែរចិញ្ចឹមថ្នល់បណ្ដាលឲ្យស្លាប់ពីរនាក់នៅនឹងកន្លែង។ចំណែកតៃកុងឡានគៀបឈើជាប់នឹងរថយន្តបណ្ដាលឲ្យរបួសធ្ងន់។

  • លោកបន្តថាករណីនេះសមត្ថកិច្ចកំពុងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯវត្ថុតាងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរង់ចាំចំណាត់ការតាមផ្លូវច្បាប់៕ ដោយ វាយោ
ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម