Sunday, November 24, 2024
Header Banner

សម្តេចពិជ័យសេនា ដឹកនាំកិច្ចប្រជុំ និងពិនិត្យទីតាំងជាក់ស្ដែងសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ តេជោសែនអន្លង់វែង

ខេត្តឧត្តរមានជ័យ÷ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ និងពិនិត្យទីតាំងជាក់ ស្ដែងដើម្បីសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ តេជោសែនអន្លង់វែង ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំថ្នាក់ជាតិ, ឯកឧត្តម សមាជិកព្រឹទ្ធសភា ឯកឧត្តមតំណាងរាស្រ្ត ឯកឧត្តម លោកឧកញ៉ា ប្រតិភូអមដំណើរ លោកមេបញ្ជាការកងកម្លាំងទាំងបី មន្ទីរអង្គភាព និងមន្រ្តីរាជការពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនកុះករ។

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចូលរួម និងចាត់កម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីចុះត្រួតពិនិត្យទីតាំងគ្រោងសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ តេជោសែន នៅចំណុចភ្នំ២០០ លើភ្នំដងរ៉ែក ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕ដោយ ទីជ័យ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម