Sunday, November 24, 2024
Header Banner

ឈាមស្រែកស្បែកហៅ ក្រុមឃាតកដែលសម្លាប់ជនជាតិភ្នងទាំងគ្រួសារត្រូវជាប់ជុងអស់ហើយ

ខេត្តមណ្ឌលគីរី÷ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ នៅថ្ងៃទី០៥​ ខែកុម្ភៈឆ្នាំ២០២២​ សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ កម្លាំងនាយកដ្ឋាន​ នគរបាលបច្ចេកទេស​ និងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម​លើគ្រួសារជនជាតិភាគតិចភ្នង ហើយឈាដល់ការឃាត់ខ្លួនជនសង្ស័យរហូតដល់ទៅចំនួន ០៦នាក់។

ក្នុងកិច្ចប្រតិបត្តិការខាងលើ ជនសង្ស័យចំនួន ០៦នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន មានជនដៃដល់ចំនួន ០៤​នាក់​ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន ០២​នាក់​ រួមមាន១.ធី​ ម្ពៀត​ ហៅ ព្សឹត​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ជនជាតិព្នង​ ជាមក្លោងផ្តេីមគំនិត​ ២.រឹម​ ធា​ ភេទប្រុស​ អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ (សហចារី) ៣.នឹម​ ខ្លាខឹន​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ (សហចារី) ៤.ធី​ ព្យឹត ភេទប្រុស​ អាយុ១៤ឆ្នាំ​ ជនជាតិព្នង​ (សហចារី) ៥.ក្លឹង​ ចន្ធី​ ភេទប្រុស​ អាយុ៤០​ឆ្នាំ ជនជាតិព្នង​ (បញ្ជាអោយសម្លាប់) ៦.នួន​ វណ្ណា​ ភេទប្រុស​ អាយុ៥៤ឆ្នាំ​ ជនជាតិខ្មែរ​ (បញ្ជាអោយសម្លាប់)​ ហើយជនសង្ស័យទាំង ០៦នាក់ គឺស្នាក់នៅភូមិឡៅការ​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ ។ ​

ជនសង្ស័យបានចម្លេីយសារភាពថា​ មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង ០៥​នាក់​ និងរងរបួស ០១​នាក់ដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា​ អាបធ្មប់​ ។ សូមរំលឹកថា​ ករណីសម្លាប់មនុស្សចំនួន ០៥នាក់ និងរបួសធ្ងន់ ០១​នាក់ គឺបានកើតឡើងកាលពីថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០២២​ វេលាម៉ោង​១៣ និង៣០​នាទី នៅចំណុចស្រែចោទ ភូមិ​មេប៉ៃ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។

បច្ចុប្បន្នជនសង្ស័យទាំង ០៦​នាក់ ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​៕ ដោយ ប៉ែន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម