Saturday, November 23, 2024
Header Banner

ក្រុម១៥៧ សាខាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយជូនយោធាដែលជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តសៀមរាប៖នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៃលោក សឹង្ហ សំរិទ្ធ អនុប្រធាន សមាគមចលនាជួយជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប តំណាងអោយឯកឧត្តម ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និងសមាជិកសមាជិកា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ លោកអនុសេនីយ៍ត្រី វង្ស សំណាង មន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ដែលជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៤។

អំណោយដែលត្រូវប្រគល់ជូនរួមមាន៖ ១. អង្ករ៥០គីឡូ ២.ទឹកសុទ្ធ២កេស ៣.ទឹកដោះគោឆៅ ១យួរ ៤.មី១កេស ៥.ត្រីខ១យួរ ៦.ទឹកស៊ីអុីវ​១យួរ ៧.ទឹកត្រី១យួរ ៨.ប្រេងឆា១លីត្រ ៩.ស្ករស១គីឡូ ១០.ប៊ីចេង១គីឡូ ១១.អំបិល១គីឡូ ១២.ថវិកា៣០ម៉ឺនរៀល ជាអំណោយរបស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកប្រាសាទបាគង ១៣.ថវិកា ១០ម៉ឺនរៀល ជាអំណោយរបស់លោក លឹម សម្បត្តិ អធិការស្រុកប្រាសាទបាគង ១៤.ភួយចំនួន ០២ ជាអំណោយរបស់លោកស្រី មុិល សុគង្គា មេឃុំកណ្តែក។

ក្នុងឱកាសនោះដែរលោកវង់ សំណាង និងភរិយាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមចលនាយុវជនកម្ពុជា ១៥៧សាខាខេត្តសៀមរាបនិងអាជ្ញាធរស្រុកប្រាសាទបាគង ដែលបាននាំយកអំណោយមកជូនលោកនាពេលនេះដើម្បីដោះស្រាយការខ្វះខាត ខណៈដែលលោកកំពុងសម្រាកព្យាបាលជំងឺដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ។លោកបានជូនពរឲ្យក្រុមការងារទាំងអស់ទទួលបានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម