Wednesday, November 27, 2024
Header Banner

លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវក្រុមមន្ត្រីក្រោមឱវាទនាំគ្នាផ្ដិតមេដៃប្ដឹងទៅសម្ដេច ស ខេង

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងមួយច្បាប់ដែលបានដាក់ជូនសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមករា ដោយមានកម្មវត្ថុ សុំប្តឹងលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ពីបទជេរប្រមាថធ្ងន់ធ្ងរ និងគ្មានក្រមសីលធម៌ និងវិជ្ជាជីវៈជាថ្នាក់ដឹកនាំ។ ហើយនៅខាងក្រោមពាក្យបណ្តឹងក៏មានឈ្មោះ និងហត្ថលេខារបស់អ្នកប្តឹងសរុបទាំងអស់គឺ ២១នាក់។ 

ដោយឡែកករណីនេះ ខាងក្រសួងមហាផ្ទៃ បានធ្វើការប្រជុំពិភាក្សា លើលទ្ធផលនៃការធ្វើអធិការកិច្ចករណីនេះហើយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ថ្មីៗនេះ បើតាមផេកហ្វេសប៊ុករបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃសរសេររៀបរាប់ថា “ព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចពាក់ព័ន្ធនឹង ខ្លឹមសារដែលបានចុះផ្សាយលើគេហទំព័រថា មន្ត្រីពន្ធនាគារខេត្ត ប្ដឹងមេកើយខ្លួនឯង ជិត១ឆ្នាំហើយ មេនៅតែមេដដែល ថែមទាំងភ្ជាប់មកជាមួយពាក្យបណ្តឹងរបស់មន្ត្រីពន្ធនាគារចំនួន២១រូប ដោយមានចោទប្រកាន់ចំណុចដូចខាងក្រោម៖ – គ្មានសីលធម៌ វិជ្ជាជីវៈ ជេរប្រមាថថ្នាក់ដឹកនាំ និងមន្ត្រី – យកគ្រួសារមកនៅកន្លែងធ្វើការនិងចិញ្ចឹមសត្វឆ្កែបង្កភាពកខ្វក់ និងខាំមន្ត្រី – ប្រជុំហាមមន្រ្ដីមិនឱ្យគោរពតាមការណែនាំរបស់អនុប្រធានពន្ធនាគារទទួលផែន បក្ខពួកនិយម គាបសង្កត់មន្រ្តីមិនឱ្យមានការតវ៉ានិង ពុករលួយ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង អាងអំណាចមិនឱ្យមន្រ្តីគោរពអ្នកណាក្រៅពីខ្លួន។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាន នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងក្រុមការងារអគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីពាក់ព័ន្ធ”។

តែទោះបីយ៉ាងណា មិនទាន់ការបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេថា តើនឹងមានចំណាត់ការបែបណាចំពោះលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យរូបនេះ?៕ ដោយ ធារី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម