ខេត្តសៀមរាប៖ យោងតាមឯកសារបានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភាកិច្ចនិងតែងតាំងមន្ត្រីរាជការនៃខេត្តសៀមរាបគឺមានលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ឲ្យមកកាន់ជាអគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។
ចំណែក ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប។
ក្នុងនោះពលរដ្ឋក្នុងខេត្តសៀមរាប និងមន្ត្រីរាជការបានសាទរនិងជូនពរដល់ឯកឧត្តមឲ្យមានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច៕ ដោយ ភក្តី