Tuesday, March 10, 2026
Header Banner

អាជ្ញាធរក្រុងសៀមរាបនឹងមានវិធានការក្តៅចំពោះអ្នកចោលសំរាមនៅតាមដងផ្លូវ

សៀមរាប៖កាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២ ម្សិលមិញនេះលោក ហាយ យង់ ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនៃរដ្ឋបាលក្រុងសៀមរាប បានដឹកនាំក្រុមការងារ ចុះធ្វើការណែនាំ បងប្អូនអាជីវករ និងពលរដ្ឋ ដែលមានលំនៅឋានតាមបណ្តោយកំណាត់ផ្លូវ ពីរង្វង់មូលនាគពន្ធ័ រហូត ដល់ អតីតអាងក្រពើ អំពីរបៀបទុកដាក់ វេចខ្ចប់ និង បញ្ចេញសំរាម អោយបានត្រឹមត្រូវ និងហាមយកសំរាម មកបោះចោលលើផ្លូវថ្មើរជើង ក្នុង ករណីនៅតែបន្ត ហើយក្រុមការងារប្រទះឃើញ និងធ្វើការផាកពិន័យ ដោយអនុលោមតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីធានាបាននូវ សោ-ភណ្ឌភាព សុខមាលភាព និងគុណភាពបរិស្ថានល្អ សម្រាប់ក្រុងសៀមរាបយើង ។

ជាមួយគ្នានេះ ក្រុមការងារក៏បានពិភាក្សា ជាមួយ ភាគីតំណាងក្រុមហ៊ុនប្រមូលសំរាម អំពីលទ្ធភាព រៀបចំ ទីតាំងទទួលដាក់សំរាម បណ្តោះអាសន្ន សម្រាប់តំបន់នេះផងដែរ ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម