Saturday, November 23, 2024
Header Banner

គំនូសសញ្ញាផ្លូវកង់ មិនអនុញ្ញាតឱ្យយានយន្តធ្វើចរាចរ ចត ឬឈប់ ឬប្រើប្រាស់សម្រាប់ប្រយោជន៍បុគ្គលឡើយ

ខេត្តសៀមរាប៖ ផ្លូវសម្រាប់ទោចក្រយាន (កង់)ត្រូវបានសិក្សាសាងសង់ឡើងដើម្បីចូលរួមចំណែកក្នុងការសម្រួលចរាចរណ៍ក្នុងទីក្រុង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកលំហែរកម្សាន្ដផងដែរគំនូសសញ្ញាក្នុងរូបភាពនេះបង្ហាញពីផ្លូវសម្រាប់ទោចក្រយាន ( COMPULSORY BICYCLE TRACK ) គំនូសសញ្ញានេះ តម្រូវសម្រាប់តែទោចក្រយាន (កង់) ធ្វើចរាចរប៉ុណ្ណោះ ។

សូមបញ្ជាក់ថាផ្លូវដែលមានគំនូសសញ្ញានេះ មិនអនុញ្ញាតឱ្យយានយន្តធ្វើចរាចរ ចត ឬឈប់ ឬប្រើប្រាស់សម្រាប់តែប្រយោជន៍បុគ្គលផ្ទាល់ខ្លួនឡើយ។ គំនូសសញ្ញាក្នុងរូបភាពនេះមានទីតាំងស្ថិតនៅក្រុងសៀមរាប នៃខេត្តសៀមរាប។ ការបែងចែកឱ្យមានផ្លូវសម្រាប់ទោចក្រយាន (កង់) គឺជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមការអភិវឌ្ឍរបស់សង្គមជាតិ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងចូលរួមថែរក្សាផ្លូវថ្នល់ និងប្រើប្រាស់ដីចំណីផ្លូវតាមគន្លងឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ពីបញ្ហាផ្លូវថ្នល់ដែលត្រូវជួសជុលថែទាំ ក៏ដូចជាករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដោយធ្វើការរាយការណ៍រយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា។

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម