ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកវ៉ារិន សហការជាមួយប្រជាសហគមន៍ចង្រ្កានរយ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណីអាឈើដោយខុសច្បាប់នៅតំបន់សហគមន៍ចង្ក្រានរយស្ថិតក្នុងភូមិសាស្ត្រឃុំល្វាក្រាំង និងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។
សេចក្តីរាយការណ៍បានឲ្យដឹងថា ខណះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វាក្រាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស សហការណ៍ជាមួយកម្លាំងសហគមន៍ព្រៃឈើចង្ក្រានរយ ចុះល្បាតក្នុងព្រៃសហគមន៍លើខ្នងភ្នំ ក៏បានប្រទះឃើញក្រុមជនល្មើសកំពុងធ្វើសកម្មភាពកាត់ ផ្តួលនិងអារជ្រៀកដោយម៉ាស៊ីនរណាយន្ត ចំនួន០២គ្រឿង ក៏ធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនល្មើសបានចំនួន០៤នាក់៖ ទី១.ឈ្មោះ អ៊ា អន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កសិករ ភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុក អង្គរធំ ខេត្ត សៀមរាប, ទី២.ឈ្មោះ ធួន រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ មមុខរបរ កសិករ ភូមិខ្ទីង ឃុំពាក់ស្នែងស្រុក អង្គរធំ ខេត្តសៀមរាប, ទី៣.ឈ្មោះ ធិម គិង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ ភូមិជប់តាត្រាវ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខខេត្តសៀមរាប និងទី៤.ឈ្មោះ ខៀវ ខន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ ភូមិ គោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ និងបានដកហូតបានម៉ាស៊ីនរណាយន្តចំនួន០២គ្រឿង ឧបករណ៍មួយចំនួន និងឈើដែលអាជ្រៀកមួយចំនួន ។
បច្ចុប្បន្ន ជនល្មើសទាំង៤នាក់ខាងលើរួមនិងវត្ថុតាងបានធ្វើការប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តអនុវត្តន៍តាមនីតិវិធីច្បាប់៕ ដោយ ភក្តី