ខេត្តសៀមរាប៖នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង២០ និង០០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តបុកចំម៉ូតូពីខាងក្រោយ ដែលកំពុងបើកបរស្របទិសគ្នាពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួចក៏ធ្លាយឈើនៅក្នុងរថយន្តបង្កជាច្រើនដុំ។
នគរបាលស្រុកប្រាសាទបាគងបានដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាមា៉រីបាឡែន ពណ៌ស ផ្លាកលេខភ្នំពេញ ២Q-៥២៤២ បើកបរដោយជនមិនស្គាល់អត្តសញ្ញណ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកនឹងម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០២៣ គ្មានផ្លាកលេខ បណ្តាលអោយរងរបួសមនុស្ស៣នាក់ ចំណែកអ្នកបើករថយន្តបង្កហេតុបានចុះរត់គេចខ្លួនបាត់។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលអោយភាគីខាងម៉ូតូរងរបួសស្រាលចំនួន៣នាក់ ទី១.ឈ្មោះ ញ៉ាវ សារិន ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ទី២.ឈ្មោះ ឆប សាបៃ ភេទស្រី អាយុ៣៧ឆ្នាំ និងទី៣.ឈ្មោះ ផាន់ កក្តដា ភេទប្រុស អាយុ៨ឆ្នាំ អ្នកទាំង២នាក់ជាអ្នករួមដំណើរ រស់នៅភូមិស្រិតកើត ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយធ្វើការវាស់វែងកន្លែងកើតហេតុរួច រថយន្តបង្ក និងម៉ូតូដែលរងការខូចខាតត្រូវបានជំនាញយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកប្រាសាទបាគងដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ក្នុងហេតុការណ៍នោះសមត្ថកិច្ចប្រទះឃើញ ឈើក្នុងជិត២០ដុំនៅក្នុងរថយន្តបង្ក៕ ដោយ វាយោ