ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២២នៅវេលាម៉ោង០៤:០០នាទី ពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ស្លាប់ក្នុងស្ទឹងត្រង់ចំណុចទល់មុខផ្សាពោធិលង្កា ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយខ្លួនឯងបើកបរក្នុងស្ថានភាពស្រវឹងបានបើកហួសផ្លូវធ្លាក់ចូលក្នុងទឹកស្ទឹងសៀមរាប។ សពជនរងគ្រោះឈ្មោះ JIA ZEMING ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកព្រលានយន្តហោះថ្មី ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEJ1788667 ស្នាក់នៅភូមិប្រវាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយម៉ូតូរបស់ជនរហគ្រោះម៉ាក HONDA scopy ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 1J-5814។
បន្ទាប់ពីធ្វើកោសល្យវិច័យហើយ ក្រុមគ្រូពេទ្យ និង សមត្ថកិច្ចជំនាញកោសល្យវិច័យបានសន្និដ្ឋានថា សពស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ដោយមិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។
ចំពោះសាកសពជនជាតិចិនខាងលើត្រូវសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារ និង ស្ថានទូត៕ ដោយ វាយោ