Saturday, August 2, 2025
Header Banner

ឯកឧត្តម ស៊ុន ចាន់ថុល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន HUAWEI TECHNOLOGIES (CAMBODIA)Co.,LTD ប្រចាំកម្ពុជា

ភ្នំពេញ÷ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ លោក ម៉ឹង ឈុនហេង ប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង បានអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន HUAWEI TECHNOLOGIES (CAMBODIA)Co.,LTD ប្រចាំកម្ពុជា ដឹកនាំដោយលោក Ewan Dong (Yuanpeng) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជំនួបសម្តែងការគួរសមនេះធ្វើឡើង ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រនៃការរៀបចំប្រព័ន្ធបញ្ចូលថាមពលអគ្គិសនីយានយន្ត និងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាសម្រាប់ជួយដល់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ការពង្រឹងការត្រួតពិនិត្យគុណភាពផ្លូវជាដើម៕ ដោយ ធានី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម